CamNews

សុខភាព 

ប្រភេទអាហារ ដែលអ្នកមិនគួរទទួលទាន ដើម្បីថែរក្សា សម្រស់ឱ្យកាន់តែស្រស់ស្អាត នៅក្មេង ជាងវ័យ

តើលោកអ្នកចង់ថែរក្សា សម្រស់សុខភាពរបស់លោកអ្នក ឱ្យស រលូន និង នៅក្មេងដែរឬទេ?
ពិតណាស់  សម្រស់ស្រស់ស្អាត  និង  ភាពសុខភាព  គឺជាគោលបំណងរបស់មនុស្សគ្រប់រូប
មិនថាបុរស ឬស្រ្តីនោះទេ។ ខាងក្រោមនេះ ជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែជៀស
វាង ដើម្បីរក្សាសុខភាពសម្រស់ របស់អ្នកឱ្យ ស្រស់ស្អាត និង នៅក្មេង។


១/​ ស្ករ៖ ជាវត្ថុធាតុផ្អែមម្យ៉ាង ដែលធ្វើឱ្យកើនឡើង   នូវកម្រិកជាតិ glucose និង glycation
ខ្ពស់ អាចបង្កឱ្យ   មានជំងឺទឹកនោមផ្អែម  ធ្វើឱ្យស្បែកមានសុខ
ភាពមិនល្អ    បាត់សម្រស់ដ៏
ស្អាតរបស់អ្នក និង បង្កឱ្យមានជំងឺផ្សេងៗ ប្រសិនជាអ្នកបរិភោគច្រើនពេក។


២/ ខ្លាញ់ឆ្អែត(សាច់ដែលមានជាប់ខ្លាញ់ច្រើន)៖  ការបរិភោគសាច់ដែលជាប់ខ្លាញ់ច្រើន
អាចធ្វើឱ្យប្រព័ន្ធ ការពារក្នុងខ្លួនរបស់ចុះខ្សោយ ឡើងសំពាធឈាម  រលាកស្បែក និង ឆាប់
ចាស់។ ជាពិសេស ធ្វើឱ្យសម្រស់ស្បែកមុខ របស់អ្នក កាន់តែចាស់ជរា ពីមួយថ្ងៃទៅថ្ងៃ។


៣/ អាល់កុល (ស្រា)៖ ការទទួលទានស្រា ដែលមានជាតិអាល់កុលច្រើន អាចបណ្តាលឱ្យ
សិរីរាង្គកាយរបស់អ្នកចុះទ្រុឌទ្រោម   និង  ធ្វើឱ្យស្បែករបស់អ្នក   វិវឌ្ឈន៍ទៅរកភាពចាស់ជ្រី
ជ្រួញ មុនអាយុ។

ដូច្នេះ សូមថែរក្សាសុខភាព របស់អ្នកឱ្យបានល្អ ដោយចេះជ្រើសរើសនូវប្រភេទអាហារណា
ដែលល្អ សំរាប់សុខភាព និង ទទួលទានទៅតាមការណែនាំ   របស់លោកវិជ្ជបណ្ឌិត  ដើម្បី
កំណត់នូវរបបអាហារ កុំទទួលទានច្រើន លើសកម្រិត៕

ដោយ៖ វណ្ណៈ
ប្រភព៖ swansonvitamins


Tags: Lifestyle 3 Foods to Avoid if You Want to Look Young