ថ្មីៗនេះ ក្នុងវិស័យរចនាម៉ូដែលទូរស័ព្ទ មានការចាប់អារម្មណ៍ជាខ្លាំង នៅពេលបណ្ដារូបភាពយ៉ាង
ស្រស់ស្អាតនៃ Concept iPhone 7 ដែលជាគំនិតស្រមៃរបស់អ្នករចនា Yasser Farahi ត្រូវបានគេ
ចុះផ្សាយជាបន្តបន្ទាប់លើបណ្ដាញសារព័ត៌មាន។
iPhone 7 ក្នុងគំនិតស្រមៃរបស់អ្នករចនា Yasser Farahi ពិតជាស្រស់ស្អាត និងមានច្រើនពណ៌
សម្រាប់ជ្រើសរើស ប៉ុន្ដែ ទម្រង់នៃរចនារូបរាង នៅតែមានលក្ខណៈស្រដៀងនឹង iPhone 6 ដោយ
មានជ្រុងកោង និងរូបរាងស្ដើងដ៏ទន់ភ្លន់។ ក្រៅពីនេះ iPhone 7 របស់ Yasser Farahi ក៏ត្រូវបាន
បំពាក់នូវអេក្រង់ sapphire ដែលមានភាពរឹងមាំ ហើយរីសូលូសឹនរបស់វា ត្រូវបានដំឡើងដល់
កម្រិត Full HD ពោលគឺប្រហាក់ប្រហែលនឹងហ្វាប្លេត iPhone 6 Plus។ ដូច្នេះហើយ ដង់ស៊ីតេរូប
ភាពរបស់វា ឡើងដល់ 401ppi ដែលនាំមកនូវរូបភាពដ៏ច្បាស់ ត្រជាក់ភ្នែក។
Yasser Farahi ថ្លែងថា iPhone 7 នឹងដំណើរការដោយឈីប A10 និងមានការមេរ៉ាក្រោយ ១២
មេហ្គាភិកសេល ប៉ុន្ដែ អ្នករចនារូបនេះ បានដោះស្រាយនូវបញ្ហាកាមេរ៉ាលយនៅលើ iPhone
បច្ចុប្បន្ន។ ក្រៅពីនេះ ខ្សែគំនូសអង់តែន នៅផ្នែកខាងខ្នងទូរស័ព្ទ ក៏ត្រូវបាន Yasser Farahi បំបាត់
ចោលទាំងស្រុង។ ជាងនេះ iPhone 7 របស់ Yasser Farahi មានរហូតដល់ ៥ពណ៌ ជួយឱ្យអ្នក
ប្រើប្រាស់ មានជម្រើសច្រើន។
មិនត្រឹមតែប៉ុណ្ណោះ លោក Yasser Farahi ថែមទាំងនាំមកនូវកំណែ iOS 10 ដែលមានលក្ខណៈថ្មី
ប្លែកភ្នែក ដើម្បីបង្កើននូវភាពស្របគ្នា ជាមួយនឹង iPhone 7 ។ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនា
បណ្ដារូបភាពបន្ថែម ដ៏ស្រស់ស្អាតរបស់ iPhone 7 ដូចខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider