អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា បុរសម្នាក់ ដែលប៉ូលីសចោទថា ជាឧក្រិដ្ឋជនដ៏សាហាវ ហើយបានបើកឡានដេញចាប់
ពេញលើដងផ្លូវនោះ គឺវាបានបង្កអោយមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដល់មនុស្សម្នាជាច្រើន
ដែលរស់នៅក្នុងទីក្រុង។
រឿងរ៉ាវនេះ បានកើតឡើងនៅលើកំណាត់ផ្លូវ Cardiff ប្រទេស Walesរបស់ចក្រភពអង់គ្លេស
ខណៈ ដែលបុរសម្នាក់ មានឈ្មោះ Matthew Tvrdon មានវ័យ ៣២ឆ្នាំ បានសម្លាប់ស្រ្ដីម្នាក់
ហើយបានប្រឹងរត់គេចពីក្រុមសម្ថកិច្ចប៉ូលីស។ ក្រុមអាជ្ងាធរប៉ូលីស បាននិយាយថា ទោះបី
ជារថយន្ដរបស់ប៉ូលីស បានបើកគាំងពីមុខរថយន្ដរបស់ Matthew ក៏ដោយ ក៏ Matthew មិន
ព្រមឈប់ដែរ ពោលគេនូវតែបន្ដបើកបុកទំលុះរថយន្ដប៉ូលីស ហើយបន្ទាប់មកគេបណ្ដាល
អោយមនុស្ស ១៧នាក់ផ្សេងទៀតរងរបួស។
នាង Karina ដែលត្រូវឃាតករសម្លាប់
ការសន្និដ្ឋានដំបូង របស់ក្រុមប៉ូលីសគឺថា Matthew ហ៊ានសម្លាប់ស្រ្ដីម្នាក់ ដែលមានឈ្មោះថា
Karina Menzies មានអាយុ ៣១ឆ្នាំ គឺបណ្ដាលមកពីស្រ្ដីនោះ ជាអ្នកញុះញង់ អោយគូស្នេហ៍
របស់គេ (Matthew) បែកបាក់គ្នា។ តុលាការនឹងកាត់ទោស អោយ Matthew ជាប់គុកប៉ុន្មាន
ឆ្នាំនោះ នូវមិនទាន់ដឹងនូវឡើយទេ។នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ newsday