ភពទី៩ត្រូវបានគេជឿថា ធំជាងផែនដី ១០ដង និងអាចបង្កការច្របូកច្របល់ក្នុងប្រព័ន្ធព្រះ
អាទិត្យ។
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ មកពីសកលវិទ្យាល័យ New Mexico (NMSU) បានលើកឡើង
នូវការបកស្រាយអំពីប្រភពរបស់ភពទី៩ នេះបើតាមទំព័រ Daily Mail។
អ្នកវិទ្យាសាស្ដ្រ យល់ថា ភពទី៩ ស្ថិតនៅជាយដែននៃប្រព័ន្ធព្រះអាទិត្យ និងជាកត្តាមួយ បង្ក
ឱ្យមានភាពប្រមូលផ្ដុំដ៏ចម្លែករបស់អាចម៍ផ្កាយនៅខ្សែក្រវាត់ Kuiper បណ្ដាលឱ្យអាចម៍ផ្កាយ
ទាំងនេះ បម្លាស់ទីខុសប្រក្រតីនៅលើគន្លងគោចរជុំវិញព្រះអាទិត្យ។
អ្នកវិទ្យាសាស្ដ្រ James Vesper ថ្លែងនៅក្នុងសន្និសីទកាសែតថា ៖ “ភពទី៩ អាចមានប្រភពជា
ភពគ្មាន “ផ្ទះសម្បែង” ដែលហោះហើរដោយសេរីក្នុងអវកាស ដោយមិនមានជាប់ទាក់ទិននឹង
ផ្កាយណាមួយ”។
កាលពីឆ្នាំទៅ ក្រុមអ្នកវិទ្យាសាស្ដ្រដែលមានគ្នា ១០នាក់ ក៏បានជឿជាក់ថា ភពទី៩នឹងបង្ហាញ
ខ្លួនក្នុងរយៈពេល ១៦ខែខាងមុខ។
ភពអាថ៌កំបាំងនេះ ត្រូវបានគេជឿថា ធំជាងផែនដី ១០ដង និងអាចធ្វើឱ្យមានការច្របូកច្របល់
និងប្ដូរផ្លាស់គន្លងគោចររបស់ភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ បើសិនវាហោះមកក្បែរ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail