CamNews

តារា 

មិត្ដភក្ដិសម្លាញ់ជូន កាដូពិសេសដល់ Floyd សម្រាប់ថ្ងៃបុណ្យ Christmas

ព័ត៌មានកីឡាករ៖ ស្ដេចប្រដាល់ប្រកួតមិនដែលចាញ់ជនជាតិ អាមេរិក ឈ្មោះថា Floyd Mayweather បាន ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមសប្ដាហ៍ ហើយក៏បានទទួលនូវការស្វាគមន៍យ៉ាងកក់​ក្ដៅពីមិត្ដសម្លាញ់ ជាមួយនឹងកាដូរសម្រាប់ថ្ងៃ Christmas ផងដែរ។ 

កាដូរសម្រាប់ថ្ងៃពិសេសរបស់ Floyd គឺមិនមែនជារបស់ធម្មតា នោះទេ បើសូម្បីតែសាមីខ្លួន ក៏ភ្ញាក់ផ្អើលលាន់មាត់ផងដែរ​​នោះគឺ គឺកូនខ្លាញីមួយក្បាលយកមកពីប្រទេសឥណ្ឌា ដែលមានអាយុទើបតែ ២ខែនៅឡើយ។ 

Floyd បានអះអាង ជាមួយនិងការភ្ញាក់ផ្អើលដោយផ្ទាល់ ប្រាប់ទៅបណ្ដាអ្នកគាំទ្ររបស់ខ្លួន​តាមរយៈបណ្ដាញទំនាក់ទំនង ហេ្វសប៊ុក និង អ៊ីស្រ្ដាហ្រ្គាមជាមួយ រូបភាពមួយសន្លឹក ដោយថ្លែងថា គាត់ពិត​ជា​ចង់អរគុណដល់មិត្ដភក្ដិសម្លាញ់របស់គាត់ខ្លាំងណាស់នូវកាដូរសម្រាប់ថ្ងៃបុណ្យណូអែល ហើយកាដូរមួយនេះពិតជាកម្រនិងមាន ដែលយកមកពីប្រទេសឥណ្ឌា មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចាប់អារម្មណ៍ចង់ដាក់ឈ្មោះសមាជិកថ្មីវ័យ ២ខែនេះផងដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://bleacherreport.com/

 


Tags: Spor News Boxing Pacquiao Floyd Mayweather