CamNews

ទូរស័ព្ទ 

ទៀតហើយ! ទូរស័ព្ទ Samsung ផ្ទុះឆេះ នៅបារាំង លើកនេះគឺ Galaxy J5

អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy J5 របស់ Samsung ម្នាក់នៅបារាំង ថ្មីៗនេះ បានឱ្យដឹងថា ស្មាត
ហ្វូនរបស់នាង បានឡើងកំដៅ រួចឆេះ ហើយក៏ផ្ទុះតែម្ដង។

Samsung Gaxaxy J5
 

យោងតាមការឱ្យដឹងពីអតិថិជនម្នាក់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy J5 នៅបារាំង ថ្មីៗនេះ ទូរ
ស័ព្ទរបស់នាង បានឆេះ និងផ្ទុះ។ ម៉ូដែលនេះខុសគ្នាទាំងស្រុងទៅនឹង Galaxy Note 7 ដែលមាន
បញ្ហាក្នុងការផលិត ហើយត្រូវបានប្រមូលត្រលប់មកវិញទូទាំងពិភពលោក។

Lamya Bouyirdane រស់នៅក្នុងក្រុង Pau ភាគនិរតីនៃប្រទេសបារាំង និងជាម្ចាស់ទូរស័ព្ទ Galaxy
J5 បានឱ្យដឹងនៅលើទំព័រ AP កាលពីម្សិលមិញថា ៖ នៅពេលគ្រួសារនាងកំពុងនៅក្នុងផ្ទះ នាង
បានហៅកូនប្រុសអាយុ៤ឆ្នាំរបស់ខ្លួន ឱ្យយកទូរស័ព្ទមកឱ្យខ្លួន ពេលនោះ នាងដឹងថា ទូរស័ព្ទនេះ
បានឡើងកំដៅខ្លាំង។ Bouyirdane ភ្លាមនោះបានបោះទូរស័ព្ទនេះទៅឆ្ងាយ ព្រោះតែឃើញវាប៉ោង
ឡើងៗ និងមានផ្សែងចេញមកក្រៅ។

ទូរស័ព្ទនេះក្រោយមកបានឆេះ ប៉ុន្តែ ភា្លមនោះ ប្ដីរបស់នាង បានរកវិធីពន្លត់ភ្លើងទាន់ពេល។ អ្នក
រងគ្រោះបានឱ្យដឹងថា នាងបានទិញទូរស័ព្ទនេះកាលពីខែមិថុនា នៅលើគេហទំព័រលក់បញ្ចុះតម្លៃ
មួយ។ Bouyirdane បន្ថែមថា នាងនឹងប្ដឹង Samsung។


Samsung Galaxy J5 ដែលផ្ទុះឆេះ
 

ក្រុមហ៊ុនកូរ៉េខាងត្បូងថ្មីៗកន្លងទៅនេះ ត្រូវបង្ខំចិត្តប្រមូលត្រលប់មកវិញនូវទូរស័ព្ទ Galaxy Note 
7 នៅទូទាំងពិភពលោក ដោយសារតែកំហុសឆ្គងក្នុងការផលិត បណ្ដាលឱ្យថ្មឡើងកំដៅ ឆេះ និង
ផ្ទុះ។ ទាក់ទឹងនឹងករណីផ្ទុះ Galaxy J5 ខាងលើនេះ ក្រុមហ៊ុន Samsung មិនទាន់បញ្ចេញមតិយ៉ាង
ណានៅឡើយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ cbc


Tags: Samsung Galaxy J5 ផ្ទុះ ឆេះ បារាំង