CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android មានថាមពលថ្មខ្លាំងជាងគេ 10000 mAh រូបរាងប្លែកភ្នែក តម្លៃត្រឹមតែ 200 USD

ក្រុមហ៊ុនផលិតរបស់ចិនមួយមានឈ្មោះថា Oukitel ទើបធ្វើការបង្ហាញណែនាំស្មាតហ្វូន Oukitel K10000 ដែលជាស្មាតហ្វូនមួយបំពាក់ថាមពលថ្មមានទំហំដល់ 10000 mAh។ បើសិនជាយើងយក Galaxy Note 5 ដែលមានថាមពលថ្ម 3000mAh ធ្វើជាស្តង់ដារទំហំថ្ម នោះ K10000 អាចសាកពេញ Note 5 បានដល់ បីដង ហើយថែមទាំងនៅសល់ 10% សម្រាប់ប្រើប្រាស់ទៀត (នេះបើគិតតាមទ្រឹស្តី តែជាក់ស្តែងគឺអាច បានជាងពីរដងប៉ុណ្ណោះ)។

Oukitel ចាប់ផ្តើមទទួលការបញ្ជាទិញស្មាតហ្វូន Android ដែលមានទំហំថ្មធំជាងគេលើពីភពលោកនេះ ហើយ ក្នុងតម្លៃលក់តែ 200 USD ប៉ុណ្ណោះ ពោលទាបជាង 40 USD នៃការគ្រោងទុក។ ក្រុមហ៊ុននឹង ប្រគល់ស្មាតហ្វូននេះ ដល់អតិថិជននៅក្នុងខែមករា ឆ្នាំក្រោយ។ បើតាមការរំពឹងទុកគឺ នៅថ្ងៃទី២ ខែមករា ខាងមុខនេះ។

អ្នកអាចនឹងមានចម្ងល់ថា បើថ្មស្មាតហ្វូននេះមានទំហំធំដូច្នេះ តើ K10000 ត្រូវចំណាយពេលសាកថ្ម ប៉ុន្មានម៉ោងទៅទើបពេញ? បើតាមព័ត៌មានពីក្រុមហ៊ុនផលិតបានឲ្យដឹងថា គឺត្រូវចំណាយពេលសាក បីម៉ោងកន្លះ ដោយប្រើឆ្នាំងសាក 9V 2A។ ប្រភពក៏បានឲ្យដឹងដែរថា វាមានគាំទ្រ USB OTG ដើម្បីឲ្យ អ្នកអាចយកវាធ្វើជា Power Bank សាកទៅបណ្តាទូរស័ព្ទផ្សេងទៀតបាន។

ខាងលើនេះ គឺយើងនិយាយពីបញ្ហាពាក់ព័ន្ធនឹងថាមពលថ្ម ពេលនេះយើងក្រឡេកមកមើលលក្ខណៈ សម្បត្តិ ផ្សេងទៀតរបស់ស្មាតហ្វូន K10000 ម្តង។ K10000 មានអេក្រង់ទំហំ 5.5" 720p ប្រើប្រាស់ chip MediaTek MT6735 Quad Core Cortex A53 1GHz, RAM 2GB, អង្គផ្ទុកទិន្នន័យ 16GB អាចបន្ថែម មេម៉ូរីក្រៅតាមរយះកាត microSD, ប្រើបានស៊ីមពីរ, កាមេរ៉ាក្រោយ 8MP និងមុខ 2MP និងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android 5.1។ K10000 មានទម្ងន់ 184g មានកម្រាស់ 9mm នេះគឺជាទម្ងន់ និង កម្រាស់ ល្អបំផុតសម្រាប់ស្មាតហ្វូនមួយ ដែលមានថាមពលថ្មខ្លាំងដល់ 10000mAh៕


- អានអត្ថបទ៖ Apple Watch លក់បញ្ចុះតម្លៃ នៅសល់តម្លៃចាប់ពី ២៤៩ ដុល្លារ
- អានអត្ថបទ៖ LG G5 នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ មានទាំង Sensor ស្គែនប្រស្រី ភ្នែក ?

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte, GSMArena


Tags: OUKITEL K10000 Smartphone Hightech បច្ចេកវិទ្យា