យល់ដឹង៖ ការងាររកស៊ីផ្លូវភេទ មើលទៅហាក់បីដូចជា មិនសូវមានតម្លៃចំពោះខ្លួនបន្ដិចក៏
ពិតមែន តែវាជាការងារមួយដែលសុចរិត ទៀងត្រង់ ហើយក៏អាចជួយចញ្ចឹមជីវិតបានមួយ
គ្រាៗដែរ។
ចំពោះសង្គមអឺរ៉ុបវិញ ការងារប្រភេទនេះ ហាក់បីដូចជាមានការកើនឡើង គួរអោយកត់សំ
គាល់ ខណៈដែលស្រ្ដីរកស៊ីមុខរបរនេះ ភាគច្រើនជាមនុស្ស ដែលគ្រួសារមានជីវភានធូរធារ
សមល្មម (វណ្ណៈកណ្ដាល)។
នាង Becky Adams ដែលមានវ័យប្រហែលជា ៣០ឆ្នាំ មានកូនពីរនាក់ រស់ក្នុងទីក្រុង Miton
Keynes នៃប្រទេសអង់គ្លេស បានប្រាប់អ្នកសារពត៌មាន British Tabloid ថា នាងរកស៊ីមុខ
របរនេះជិត ២០ ឆ្នំាហើយ។ នាងបានបន្ដថា នាងជ្រើសរើសយកមុខរបរនេះ ព្រោះនាងគិត
ថា វាជាមុខរបរ មួយដែលមានភាពស្មោះត្រង់ និងអាចជួយបម្រើអារម្មណ៍មនុស្សប្រុស អោយ
មានភាពសប្បាយផងដែរ។ ម្យ៉ាងទៀត នាងក៏អាចរកប្រាក់បាន សម្រាប់ផ្គត់ផ្គង់កូនប្រុស ស្រី
របស់នាងផងដែរ។
នាង Becky Adams
ទោះបីជាយ៉ាងណាក៏ដោយ ក៏នាង Becky Adams បាននិយាយថា នាងនឹងចង់ឈប់ពីមុខ
របរនេះឆាប់ៗ ព្រោះនាងមិនចង់អោយកូនស្រីតូចរបស់នាងគឺ Emilia ដើរតាមគន្លងចាស់
របស់នាងដែរ។ នាងបានបន្ថែមថា នាងចង់អោយ Emilia មានការងារមួយដ៏ល្អ និងមានតំ
ណែងធំក្នុងសង្គមផងដែរ។ គាត់សង្ឃឹមថា កូនស្រីរបស់គាត់អាចគេចផុត ពីដំណើរជីវិត
របស់គាត់ ហើយនាងនឹងទទួលបានការងារដ៏ល្អមួយសម្រាប់ជីវិតនាង៕
ដោយ៖ មករា
ប្រភព៖ folksalert