CamNews

ទូរស័ព្ទ 

បែកធ្លាយរូបភាពដ៏ស្រស់ស្អាតរបស់ Xperia XA 2017 តម្លៃទាបសមរម្យ

 

បើទោះជាជួបបញ្ហាក្នុងវិស័យស្មាតហ្វូន ប៉ុន្តែ ក្រុមហ៊ុន Sony នៅតែបន្តផលិតស្មាតហ្វូនថ្មី។
កាលពីម្សិលមិញ ម៉ូដែលស្មាតហ្វូន Xperia XA 2017 បានបែកធ្លាយរូបភាពដ៏ស្រស់ស្អាត
គួរជាទីពេញចិត្ត។

រូបភាពបែកធ្លាយស្ដីអំពី Sony Xperia XA 2017

 

យោងតាម Phonearena ស្មាតហ្វូន Xperia XA 2017 ថ្មីៗនេះ បានបែកធ្លាយរូបភាព render
ដ៏ស្រស់ស្អាត ដោយរូបរាងស្រដៀងនឹងស៊េរី Xperia XZ ។ គែមទាំងសងខាង មានរូបរាងមូល
ខណៈដែលគែមខាងលើ និងខាងក្រោមត្រង់ស្មើ មានលក្ខណៈទាន់សម័យ និងគួរជាទីទាក់
ទាញ។

ក្រៅពីរូបរាងខាងលើ មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីនរបស់
Xperia XA 2017 នៅឡើយ ប៉ុន្តែ មើលទៅលើរូបភាព គេអាចសន្និដ្ឋានបានថា ស្មាតហ្វូននេះ
មានអេក្រង់ប្រហែល 5 inch ជាមួយនឹងទំហំប្រហែល 145 x 66.8 x 7.99 mm ។ វាក៏ប្រើប្រាស់
រន្ធ USB Type-C ដើម្បីសាកថ្ម និងតភ្ជាប់ទិន្នន័យ។

Sony Xperia XA 2016

តម្លៃរបស់ Xperia XA 2017 អាចនឹងដូចទៅនឹង Xperia XA 2016 ពោលគឺមានតម្លៃទាបដែល
អ្នកងាយស្រួលនឹងទិញ។ អ្វីទាំងអស់នឹងបានជាក់ច្បាស់ នៅពេលព្រឹត្តិការណ៍ CES 2017
ត្រូវបានប្រារព្ធឡើង នៅខែមករា ឆ្នាំ ២០១៧ខាងមុខ។ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Phonearena


Tags: Xperia XA 2017 ស្មាតហ្វូន សូនី បែកធ្លាយ