CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុន MekongNet ណែនាំម្ចាស់អាជីវកម្មឱ្យប្រើបច្ចេកវិទ្យាទំនើបនៃបណ្ដាញ Fiber-to-the Home

ស្របពេលប្រទេសកម្ពុជា​មានការរីកចម្រើនផ្នែកអាជីវកម្មគ្រប់ប្រភេទ ក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់នោះ ការ​ប្រើ​ប្រាស់បណ្ដាញអ៊ីនធឺណិតក៏ជាតម្រូវការមួយដ៏ចាំបាច់ ដែលខ្វះមិនបានផងដែរ។ ការប្រើប្រាស់បណ្ដាញទូរស័ព្ទ ការផ្ញើសារ ការទស្សនាវីឌីអូមិនរអាក់រអួល និងការ Upload  ឯកសារសំខាន់ផ្សេងៗ សុទ្ធតែត្រូវការបណ្ដាញអ៊ីនធឺណេត ដែលមានគុណភាពខ្ពស់ និងមានល្បឿនលឿន ដើម្បីឱ្យដំណើ់រការនៃការងារទាំងអស់នោះ ប្រព្រឹត្ដទៅបានរលូន។ បើពុំមានបណ្ដាញអ៊ីនធឺណេតប្រកបដោយគុណភាពខ្ពស់ទេ ការងារសំខាន់ៗរបស់ម្ចាស់អាជីវកម្មទាំងនោះ នឹងរអាក់រអួល ហើយដំណើរការអាជីវកម្មទាំងស្រង់ ក៏មិនអាចប្រព្រឹត្ដទៅបានល្អប្រសើរដែរ។

ដោយយល់ឃើញពីតម្រូវការចាំបាច់ ការលំបាករបស់ម្ចាស់អាជីវកម្ម និងដើម្បីជួយសម្រួលការលំបាកទាំងអស់នោះ  ក្រុមហ៊ុន MekongNet ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេ នៅប្រទេសកម្ពុជា ចាប់​តាំងពីឆ្នាំ ២០០៥ មកនោះ បាននាំយកបច្ចេកវិទ្យាតបណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន(Fiber-to-the-Home) មកប្រទេសកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជា និងម្ចាស់អាជីវកម្មបានប្រើប្រាស់ នៅតាមគេហេដ្ឋាន ក៏ដូចជានៅតាមអាគារពាណិជ្ជកម្មរបស់ខ្លួន។

បណ្ដាញអ៊ីនធឺណិតនេះ មានគុណភាពខ្ពស់ និងមានការវិវឌ្ឍន៍ល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បណ្ដាអ៊ីនធឺណិត Fiber-to-the Home នឹងធ្វើឱ្យលោកអ្នកអស់កង្វល់ ក្នុងការទស្សនាខ្សែវីដេអូ អាប់ឡូត និងទាញយករូបភាព និងវីដេអូ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចបញ្ជូន Files ដែលមានទំហំធំ តាមរយៈបណ្ដាញ Cyberspace យ៉ាងងាយស្រួល។

តើអ្វីទៅជាការតភ្ជាប់ប្រដប៊ែនអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន(Fiber-to-the-Home)? ការតភ្ជាប់ប្រដប៊ែនអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន (FTTH broadband connections) គឺសំដៅទៅលើការតភ្ជាប់ខ្សែកាបហ្វាយប័រអុបទិក សម្រាប់គេហដ្ឋាន ឬអាគារពាណិជ្ជកម្មនីមួយៗ។ ប្រព័ន្ធ ដែលប្រើខ្សែកាបអុបទិកនេះ អាចបញ្ជូនព័ត៌មានឌីជីថលបានយ៉ាងច្រើនដូចជា បណ្ដាញទូរស័ព្ទ វីដេអូ និងទិន្ន័យផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពជាងខ្សែកាប Copper Coaxial ដែលធ្លាប់ប្រើពីមុនទៅទៀត សម្រាប់តម្លៃប្រហាក់ប្រហែលគ្នា។


រូបតំណាង

យោងតាមទស្សនាវដ្ដី  Broadband Property ការតភ្ជាប់ប្រដប៊ែន FTTH មានអ្នកប្រើប្រាស់រហូតដល់ជាង ១ លាននាក់ នៅសហរដ្ឋអារមេរិក ខណៈប្រទេសជប៉ុនមានអ្នកប្រើប្រាស់ជាង ៦ លាននាក់ និងអ្នកប្រើប្រាស់ទូទាំងពិភពលោក មានចំនូន ១០ លាននាក់ ដែលរីករាយចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ដាញនេះរួចទៅហើយ។ មនុស្សជាច្រើនជឿជាក់ថា ការធ្វើឱ្យបច្ចេកវិទ្យាតភ្ជាប់បណ្ដាញ FTTH មានមាត្រដ្ឋានខ្ពស់ អាចដោះស្រាយបាន នូវការស្ទះចរាចរណ៍អ៊ីនធឺណិត ដែលបានព្យាករណ៍ទុកមុនបានយ៉ាងល្អ។

            ក្រុមអ្នកជំនាញ នៅឯក្រុមប្រឹក្សា FTTH និយាយថា ការតភ្ជាប់បណ្ដាញ FTTH គឺជាបច្ចេកវិទ្យាតែមួយគត់ ដែលមានកម្រិតបញ្ជូន(Bandwidth) គ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការអតិថិជន ដែលបានគ្រោងទុក ក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលគួរជាទីទុកចិត្ដ និងមានតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ ការតភ្ជាប់បណ្ដាញ FTTH នេះ  នឹងធ្វើឲ្យដំណើរការបច្ចេកវិទ្យាសារគមនាគមន៍រួមគ្នាកាន់តែមានភាពល្អឥតខ្ចោះបន្ថែមទៀត ដែលក្នុងនោះរួមមាន ប៉ុស្តិ៍ជាច្រើនសម្រាប់ទូរទស្សន៍ HD និងវែបសាយត៍ វីដេអូពេញសាច់រឿងផងដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះ បណ្តាញអ៊ីនធឺណិត ប្រភេទនេះនឹងមានភ្ជាប់ជាមួយកម្មវិធីថ្មីៗជាច្រើនដូចជា បច្ចេកវិទ្យា Video Conference  ដ៏ទំនើប  ព្រមទាំងបច្ចេកវិទ្យាសារគមនាគមន៍ទំនាក់ទំនងគ្នាទៅវិញទៅមក តាមប្រព័ន្ធឌីជីថលរវាងអ្នកជំងឺ និងមន្ទីរពេទ្យជាដើម។ បច្ចេកវិទ្យាឈានមុខគេទាំងនេះ ពិតជាធ្វើ ឱ្យមានការវិវត្តថ្មី នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជាក់ជាមិនខានឡើយ។

សូមជម្រាបជូនផងដែរថា ការតភ្ជាប់បណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន (FTTH) របស់ក្រុមហ៊ុន MekongNet ត្រូវបានរចនាឡើងដើម្បី ផ្ដល់សញ្ញា សារគមនាគមន៍តាមខ្សែកាបអុបទិកហ្វាយប៊ើ ចេញពីឧបករណ៍ស្វីចរបស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត តាមគ្រប់មធ្យោបាយ ទៅកាន់គេហដ្ឋាន ឬអាជីវកម្មទាំងអស់ផងដែរ។ បច្ចេកវិទ្យានេះក៏ផ្ដល់ប៊ែនវីដខ្ពស់ និងខ្លាំងដល់អ្នកប្រើប្រាស់ និងអាជីវកម្មផងដែរ ហើយថែមទាំង អាចបង្កើនល្បឿនសេវាផ្ទេរទិន្នន័យ វីដេអូ និងសំឡេងឲ្យបានខ្ពស់ផងដែរ ៕

ដោយ ៖ សារ៉ាត


Tags: Local news Social news