ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កំពុងតែមានគម្រោងសាងសង់មូលដ្ឋានបច្ចេកវិទ្យាខ្ពស់
នៅលើឋានព្រះចន្ទ ដោយចាប់ផ្ដើមពីឆ្នាំ ២០២៤។
មូលដ្ឋាននេះ នឹងរួមមានមន្ទីរពិសោធផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ ព្រលានសម្រាប់យាន
អវកាស និងស្ថានីយតារាសាស្ដ្រ ដែលទាំងនេះ សមស្របសម្រាប់មនុស្សរស់នៅ និងធ្វើការ
បាន។
នៅក្នុងការរត់ប្រណាំងជាមួយនឹងយានអវកាស Appllo របស់អាមេរិក បណ្ដាយានអវកាស
គ្មានមនុស្សបើករបស់រុស្សី ធ្លាប់បានចុះចតនៅលើឋានព្រះចន្ទ ប៉ុន្តែ បញ្ហាមួយចំនួនដែលបាន
កើត ឡើងចំពោះកាំជ្រួចដែលបានបាញ់បង្ហោះរយៈពេលក្រោយមកនោះ បានធ្វើឱ្យបេសក
កម្មឡើងទៅកាន់ឋានព្រះចន្ទរបស់ជនជាតិរុស្ស៊ី មិនអាចអនុវត្តបាន។ ចុងក្រោយ Roscosmos បានសម្រេចចិត្តបញ្ឈប់កម្មវិធីឡើងទៅឋានព្រះចន្ទ។
ប៉ុន្តែ មកដល់ពេលនេះ Roscosmos កំពុងមានគម្រោងបន្តកម្មវិធីរបស់ខ្លួន។ Roscosmos នឹង
បញ្ជូនយានគ្មានមនុស្សបើក ដែលមានឈ្មោះថា Luna 25 ឡើងទៅកាន់ឋានព្រះចន្ទ ដើម្បី
សិក្សាស្រាវជ្រាវ សម្រាប់គម្រោងសាងសង់មូលដ្ឋាន។ Luna 25 នឹងត្រូវបានបាញ់បង្ហោះ
នៅក្នុងឆ្នាំ ២០២៤។
ក្រុមវិស្វកររុស្ស៊ី បានសម្រេចក្នុងការបង្កើតយានអវកាស Luna 25 ហើយបើតាមគម្រោង
យាននេះនឹងប្រើកាមេរ៉ាចំនួន៨ ដើម្បីកំណត់ទិសដៅធ្វើការបម្លាស់ទី ថតរូប និងតាមដាន
ក្បាលខួងដែល Luna 25 នឹងធ្វើឡើងនៅលើឋានព្រះចន្ទ។
Roscosmos ឱ្យដឹងថា Luna 25 នឹងដំណើរការដោយថ្មនុយក្លេអែរ plutonium 238 មួយគ្រាប់។
នុយក្លេអែរ plutonium 238 នេះ មិនអាចប្រើដើម្បីបង្កើតអាវុធនុយក្លេអែរ ហើយវាក៏មិនបង្ក
គ្រោះថ្នាក់ដូចបណ្ដាធាតុផ្សេងៗ។
សូមរំលឹកថា មិនមែនតែរុស្ស៊ីនោះទេ សូម្បីតែ អឺរ៉ុប ក៏មានបំណងឡើងទៅកាន់ឋានព្រះចន្ទ។
ប៉ុន្តែ អាមេរិក ដែលជាប្រទេសធ្លាប់បញ្ជូនមនុស្សឡើងទៅដល់ឋានព្រះចន្ទ កាលពី ៤០ឆ្នាំមុន
បានបង្វែទិសដៅរបស់ខ្លួន ឆ្ពោះទៅកាន់ភពព្រះអង្គារ។ ក៏ប៉ុន្តែ អ្នកវិភាគខ្លះថា អាមេរិក កំពុង
តែសម្ងំបង្កើតគម្រោងការសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ ដើម្បីជាឈ្នាន់សម្រាប់ឆ្ពោះ
ទៅកាន់ភពព្រះអង្ការ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech Insider