នេះជាលើកទីមួយហើយ ក្នុងរយះពេលច្រើនឆ្នាំកន្លងមកនេះ ស្មាតហ្វូនដែលត្រូវ
បានគេប្រើប្រាស់ច្រើនបំផុតក្នុងមួយត្រីមាស គឺមិនបានស្ថិតក្នុងបណ្តា Version
របស់ iPhone។
តាមស្ថិតិរបស់ Strategy Analytics បានឲ្យដឹងថា 18លានគ្រឿងនៃ Galaxy S III ត្រូវបាន
ចែកចាយក្នុងត្រីមាសទី III/2012 (ចាប់គិតពីដើមខែកក្កដា ដល់ចុងខែកញ្ញា) ក្នុងពេលដែល
ចំនួនលក់ iPhone 4S បាន 16,2លានគ្រឿង។ iPhone 5 ចាប់ផ្តើមដាក់លក់ពីចុងខែកញ្ញា
តែត្រូវបានជាប់ចំណាត់ថ្នាក់ទីបីជាមួយចំនួន 6លានគ្រឿងដែលបានលក់ចេញ។
លើកទីមួយហើយដែល iPhone ធ្លាក់ពីតំណែងស្មាតហ្វូនលក់ដាច់បំផុតក្នុងមួយត្រីមាស
សរុបមក ចាប់តាំងពីបង្ហាញខ្លួននៅលើទីផ្សារកាលពីចុងខែឧសភា ក្រោយរយះពេល 157 ថ្ងៃ
Galaxy S III លក់បានចំនួន 30លានគ្រឿង ពោលគឺក្នុងរយះពេល 0,45 វិនាទី Galaxy S III លក់
ចេញបានមួយគ្រឿង៕