សេចក្ដីរាយការណ៍ថ្មី ចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន
Samsung ដែលជាគូជម្លោះធំជាង ជាអ្នកផ្គត់ផ្គង់ ក្នុងការផលិត Chip A9 សម្រាប់ឧបករណ៍
របស់ខ្លួន ទាំងអស់នៅឆ្នាំ២០១៥។
សារព័ត៌មាន The Korea Economic Daily បានចុះផ្សាយថា ជាថ្មីម្ដងទៀត ក្រុមហ៊ុន Apple
បានងាកទៅរក Samsung ដើម្បីផ្គត់ផ្គង់ Chip ឲ្យខ្លួន នៅក្នុងឆ្នាំ២០១៥។ ប្រភពដដែលបាន
បន្តទៀតថា នៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Apple បានផ្ដល់សិទ្ធិឲ្យ Samsung ជាអ្នកផ្គត់ផ្គង់
Chip នៅរាល់ឧបករណ៍របស់ខ្លួន ជាពិសេសគឺ iPhone តែម្ដង។
គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតមានជម្លោះ ក្រុមហ៊ុន Apple បានផ្ដាច់ទំនាក់ទំនងពី
Samsung ឈប់ឲ្យ Samsung ផលិត Chip ឲ្យខ្លួន ដោយមានប្រភពជាច្រើ បានចុះផ្សាយថា
Apple បានចាប់ដៃជាមួយ TSMC វិញ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល