CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមសកម្មប្រយុទ្ធ មកពី ប្រទេស អ៊ីរ៉ាក់ និង ស៊ីរី គំរាម វាយបក វាយប្រហារ ចក្រភព អង់គ្លេស

ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសិង្ហបុរី Channel News Asia ចេញផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា នា យករដ្ឋមន្ត្រី   របស់ ចក្រភពអង់គ្លេស លោក David Cameron បានព្រមានថា ក្រុម សកម្មជន ដែល   កំពុង វាយលុក ប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ក៏មានគម្រោងវាយប្រហារ លើចក្រ ភព អង់គ្លេសផងដែរ។

ក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីកិច្ចជំនួបជាមួយថ្នាក់ដឹកនាំចិន លោក Cameron បាននិយាយថា ក្រុម សកម្មជន ISIL ដែលបច្ចុប្បន្នកំពុងនៅក្នុង ប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានបង្កការគំរាម កំហែងខ្ពស់ ដល់ សន្តិសុខរបស់អង់គ្លេស។

លោកបន្តថា កងទ័ពអង់គ្លេសធ្លាប់បានបើកការវាយប្រហារ  ដើម្បីធ្វើអន្តរាគមន៍នៅទីនោះ ដែលអាច ជាមូលហេតុ ធ្វើឲ្យក្រុមសកម្មទាំងនោះ វាយបកមកអង់គ្លេសវិញ ។ គួរបញ្ជាក់ថា កាលពីពីរឆ្នាំ កន្លង ទៅនេះ កងកម្លាំងជនជាតិអង់គ្លេសប្រហែល ៤០០នាក់ បានបញ្ជូនទៅធ្វើអន្តរា គមន៍នៅប្រទេសស៊ីរី ដោយក្នុងនោះមានកងទ័ព២០នាក់ត្រូវស្លាប់៕

អាន - វិបត្តិ ហែកហួរ និង ធ្ងន់ធ្ងរ នៅអ៊ីរ៉ាក់ អាចញ៉ាំងអោយតម្លៃ​ ប្រេង ពិភពលោក កើនតម្លៃខ្ពស់

អាន - អ៊ីរ៉ាក់ ស្នើអាមេរិក ជាផ្លូវការ អោយមានការវាយប្រហារ តាមអាកាស ប្រឆាំង ទៅនឹង ក្រុមឧទ្ទាម ដ៏សកម្ម

ប្រែសម្រួល ៖ កុសល
ប្រភព ៖​ Channelnewsasia & ដើមអម្ពិល


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East British England