CamNews

កុំព្យូទ័រ 

ចំណុចទាំង៦ដែលអ្នកគួរដឹងពីសារៈប្រយោជន៏ របស់កម្មវិធីកំចាត់មេរោគ Avira Security

លោកអ្នកកំពុងតែព្រួយបារម្មពីមេរោគវាយប្រហារតាមប្រព័ន្ធ​ ទូរស័ព្ទស្មាតហ្វូន កុំព្យួទ័រ Server និងប្រតិបត្តិការរបស់លោកអ្នកតាមបណ្តាញអ៊ិនធើណិតមែនទេ?
ស្របពេលដែលបច្ចេកវិទ្យាកំពុងរីកចំរើនកាន់តែខ្លាំងឡើងៗ​ ក្តីកង្វល់ចំពោះការរក្សារទិន្និន័យ ឯកសារនិងប្រតិបត្តិការការងាររបស់លោកអ្នកក៏មានច្រើនផងដែរ។ បើសិនជា លោកអ្នកប្រហែសតែមួយវិនាទី នោះរាល់ទិន្និន័យ ឯកសារ ដែលនៅក្នុង កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន និង Server  របស់លោកអ្នកនិងបាត់បង់ជាមិនខាន។

ដើម្បីការពារពីមេរោគទាំងអស់នោះ លោក​​អ្នកត្រូវការជាចាំបាច់នូវកម្មវិធីកម្ចាត់មេរោគដ៏ខ្លាំងដើម្បីរក្សារនិងការពារ ទិន្និន័យ ឯកសាររបស់លោកអ្នក។

យើងសូមណែនាំនូវកម្មវិធីកំចាត់មេរោគមួយគឺ Avira Security Anti-Virus ដែលជាកម្មវិធី
កំចាត់មេរោគ និងការពារប្រព័ន្ធកុំព្យួទ័រ​​ ទូរស័ព្ទស្មាតហ្វូន Server និង​ភាពសំងាត់ទាក់ទងនិងព័ត៌មានរបស់លោកអ្នកតាមប្រព័ន្ធអ៊ិនធើណិត។  Avira Security Anti-Virus ផលិតនៅ ប្រទេសអាឡឺម៉ង់ដែលផ្តល់ឲ្យលោកអ្នកនូវសុវត្ថិភាពខ្ពស់ ជាមួយនិងប្រព័ន្ធការពារដ៏ថ្មីបំផុត​ ដែលកម្មវិធីនេះរួមបញ្ចូល៖

១. Browser Tracking Blocker (ប្លុករាល់ការថតចំលងនៅលើBrowser)
 សមត្ថភាពរបស់កម្មវិធីកំចាត់មេរោគ Avira អាចបញ្ឍប់ការថតចំលងរាល់សកម្មភាពរបស់ក្រុមហ៊ុនផ្សេងៗបានជាង​៦០០ ក្រុមហ៊ុន ដែលព្យាយាមថតចំលងសកម្មភាពលោកអ្នក នៅពេលដែលលោកអ្នកកំពុងប្រើប្រាស់អ៊ិនធើណិត។

២. Website Safety Advisor (ផ្តល់សុវត្ថិភាពចំពោះការស្រាវជ្រាវតាមគេហទំព័រ)
Avira និងប្រាប់លោកអ្នកឲ្យដឹងពីគេហទំព័រដែលក្លែងបន្លំ អាចនិយាយបានថាជាគេហទំព័រ
មេរោគ ដែលនិងវាយប្រហារលោកអ្នកបើសិនជាលោកអ្នកបន្តស្រាវជ្រាវ ហើយវានិងប្រាប់ឲ្យដឹងថា តើគួរតែចុចទៅលើ link ទាំងអស់នោះឬក៏យ៉ាងណា។

៣.  Security for Android​​​ (សមត្ថភាពចំពោះប្រព័ន្ធ Android)
សមត្ថភាពខ្ពស់របស់ AVIRA ចំពោះប្រព័ន្ធ Android​​​    គឺការពារនូវភាពសំងាត់របស់លោកអ្នក និងប្លុករាល់ Call និង ការផ្ញើរសារជាអក្សរ​ដែលធ្វើឲ្យលោកអ្នកងាយរងគ្រោះដោយមេរោគ។

៤. Protection Cloud ​ (ប្រព័ន្ធការពារ​តាមអ៊ិនធើណិត)
​​ប្រព័ន្ធដំណើរការសេ្កនរក មេរោគ របស់ Avira គឺមានភាពរហ័សបំផុត និងបង្ហាញពីប្រភេទ

មេរោគ បានយ៉ាងឆាប់រហ័សទាន់ចិត្ត។
៥. Advanced Anti Phishing (ប្រព័ន្ធការពារជាមុនចំពោះ អ៊ីមែលផ្សេងៗ)
 ផ្តល់ការការពារបានយ៉ាងសកម្មរាល់សារអេឡិចត្រូនិចដែលបោកបញ្ឆោតបានខ្ពស់។

៦. Social Network Protection (ផ្តល់ការពារតាមបណ្តាញសង្គមផ្សេងៗ)
 ប្រតិបត្តិការការពារយ៉ាងល្អសម្រាប់ការលេង ហ្វេសបុក និងបណ្តាញសង្គមផ្សេងៗ។

ចំណុចសំខាន់ទាំង៦នេះ និងធ្វើឲ្យ កម្ម​វិធីកំចាត់មេរោគ Avira​ជាអ្នកជំនាញកំចាត់មេរោគគ្រប់ប្រភេទ គ្រប់ឧបករណ៏ទាំងអស់ ហើយ  បន្តឈរលើលំដាប់កំពូលក្នុងចំណោម​កម្មវិធីកំចាត់មេរោគផ្សេងៗទៀត។​​​ មិនតែប៉ុណ្ណោះវាកំពុងតែពេញនិយមផងដែរពីស្រទាប់ អ្នកប្រើប្រាស់កម្មវិធីមួយនេះ។

លោកអ្នកអាចរកជាវ Avira បាននៅក្នុងហាងលក់កុំព្យូទ័រAnAnA និងដៃគូរចែកចាយផ្សេងៗនៅក្នុងប្រទេសកម្ពុជា។




ដោយ សុខ ចាន់


Tags: Technology Avira Antivirus ANANA