សង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត មុនពេលបញ្ចេញផលិតផលលំដាប់ខ្ពស់
របស់ខ្លួន។
ថ្វីបើ Galaxy Note 7 បាន "ស្លាប់" ប៉ុន្តែ Samsung នៅតែសង្ឃឹមលើ Galaxy Note 8
ឆ្នាំ ២០១៦ Samsung បានជួបនឹងបញ្ហាធំ បណ្ដាលឱ្យ Galaxy Note 7 មិនអាចដាក់លក់ក្នុងទី
ផ្សារ។ ប៉ុន្តែ បញ្ហាខាងលើនេះ មិនអាចនឹងធ្វើឱ្យក្រុមហ៊ុន Samsung បោះបង់ស្មាតហ្វូនស៊េរី
Note នោះដែរ។ Samsung នៅតែខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនសម្រាប់ការបញ្ចេញ Galaxy
Note 8 នៅខែសីហា ឆ្នាំ ២០១៧។ ភ័ស្ដុតាងគឺថា ក្រុមហ៊ុននេះបានបន្តកិច្ចការសម្រាប់បញ្ចេញ
Galaxy Note 8 នៅឆ្នាំក្រោយ។ ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ព្រឹត្តិការណ៍ឧទ្ទេសនាម
Galaxy Note 8 នឹងត្រូវបានធ្វើឡើងក្នុងខែសីហា ជាងនេះ អ្នកខ្លះថា Samsung អាចនឹងបញ្ចេញ
Galaxy Note 8 និង Galaxy S8 នៅក្នុងពេលតែមួយ។
បើសិនជាដូច្នេះមែន អ្នកស្នេហាវិស័យបច្ចេកវិទ្យា នឹងមានឱកាសឃើញផលិតផលនេះ នៅ
ក្នុងព្រឹត្តិការណ៍ World Mobile Congress ដែលនឹងត្រូវបានប្រារព្ធឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧
នៅអេស្ប៉ាញ។
ព្រឹត្តិការណ៍ឧទ្ទេសនាម Galaxy Note 8 អាចនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៧
ប្រភពព័ត៌មានខ្លះនិយាយថា បើទោះ Galaxy Note 8 ត្រូវបានឧទ្ទេសនាមឆាប់ ឬយឺត គេក៏
នៅតែជឿថា Galaxy S8 អាចនឹងមកដល់ដៃអ្នកប្រើប្រាស់នៅខែកុម្ភៈឆ្នាំ ២០១៧ខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន ប្រហែលជាមានការរារែកក្នុងការប្រើប្រាស់
Galaxy S8 ថ្វីបើវាមិនស្ថិតក្នុងស៊េរី Note៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ ScienceWorldReport