កាប្រកួតបាល់ទាត់ World Cup 2014 វគ្គ ១៦ ក្រុមចុងក្រោយ កាន់តែឈានជិតមកដល់ទីបញ្ចប់ ម្តងបន្តិចៗ ដែលយប់មិញនេះ France ប៉ះជាមួយ Nigeria នៅកីឡាដ្ឋាន Estadio Nacional de Brasilia ដែលមានអ្នកចូលទស្សនា ៦៧៨៨២ នាក់ ។
នៅពេលដែលចាប់ផ្តើមការប្រកួត ក្រុមទាំង ២ មានភាគរយកនៃការ គ្រប់គ្រងបាល់ ប្រហែលគ្នា ដែលធ្វើអោយ មានការពិបាកក្នុងការ ជ្រៀតចូលក្បូនការពារ របស់ក្រុមនីមួយៗខ្លាំងណាស់ ។ ចប់តង់ទី ១ ក្រុមទាំង ២ បានត្រឹមស្មើ ០ ទល់ ០ ។ ចូលមកដល់តង់ទី ២ ក្រុមទាំង ២ នៅតែមិន លើសខ្វះគ្នាតែ នៅនាទីទី ៧៩ កីឡាករ Pogba បានរកឃើញចន្លោះប្រហោងរបស់ Nigeria ក៏ បានស៊ុតចូលមួយគ្រាប់ អោយ France នាំមុខមុន ១ ទល់ ០ ។ មកដល់នាទី នេះទៅហើយយុទ្ធ សាស្ត្រក៏ផ្លាស់ប្តូរដែរ តែចង្រៃអីនៅនាទីទី ៩០+ ស្រាប់តែកីឡាករ Yobo របស់ Nigeria ធ្វើអោយ ចូលទីខ្លួនឯង បញ្ចប់ដំណើរក្នុង World Cup ក្រោមថ្វីជើងបារាំង ក្នុងលទ្ធផល ២ ទល់ ០ ៕
ដោយ ៖ កុសល
ប្រភព ៖ livescore