អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹង
ថា មានស្វាមី ភរិយាមួយគូរបានបង្ហើតកូនភ្លោះរហូតដល់ ៦នាក់ ខណៈដែលទារកទាំង
អស់នោះមានសុខភាពល្អធម្មតា។
ការផ្តល់កំណើតដល់ទារកដ៏អស្ចារ្យនេះ គឺត្រូវបានសំរាលនៅក្នុងមន្ទីពេទ្យមួយ នៃក្រុង
Pearlan រដ្ឋ Texas សហរដ្ឋអាមេរិក ។ ប្រភពខាងលើបានដឹងថា ឪពុកម្ដាយទារកនោះ គឺ
មានឈ្មោះថា លោក Lauren និងនាង David Perkins ។ តាមការអោយដឹងពីក្រុមគ្រូពេទ្យ
បានអោយដឹងថា ទារកប្រំាមួយនាក់នេះ ត្រូវបានកើតចេញពីផ្ទៃម្ដាយតំាងពីខែ មេសាម្លេះ
តែក្រុមគ្រូពេទ្យនៃរដ្ឋ Texas ទើបតែអនុញ្ញាតអោយពួកគេបានចេញពីមន្ទីពេទ្យ កាលពីពាក់
កណ្ដាលខែ កញ្ញាថ្មីៗនេះ។
ឪពុកមា្ដយទារកទាំង ៦
គួរបញ្ចាក់ជាថ្មីផងដែរថា ទារកទាំង ៦នាក់នោះ គឺប្រុស ៣នាក់ និងស្រី ៣នាក់ ដែលមាន
ឈ្មោះដូចតទៅនេះ Benjamin, Levi និង Andrew, Leah, Allison និង Caroline ។ នេះជាវីដេ
អូក្លីប ដែលបង្ហាញពីការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ ពេលដែលទារកទាំង ៦នាក់នោះ
សម្រាលក្នុងមន្ទីពេទ្យ។ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail