ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នារីម្នាក់ដែលជាគូរស្នេហ៍ បានចាក់ទឹកសុទ្ធទៅលើ
មុខប្រុសស្នេហ៍របស់ខ្លួន ស្របពេលដែល ប្រុសស្នេហ៍រវល់តែនិយាយទូរសព្ទ ដោយមិនអើ
ពើរនឹងនាងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងនាំគ្នាមើលមុខនាង
គ្រប់គ្នាៗ។
រូបភាពនៃគូរស្នេហ៍ចាក់ទឹកដាក់មុខគ្នានេះ ត្រូវបានគេផ្ដិតពីកន្លែងទស្សនា ការប្រកួតបាល់
ទាត់មួយកន្លែង នៅក្នុងចក្រភពអង់គ្លេស។ តាមការអោយបង្ហាញតាមរូបភាព យើងអាចសន្និ
ដ្ឋានបានថា ការដែលស្រីស្នេហ៍ហ៊ានចាក់ទឹកដាក់មុខប្រុសស្នេហ៍បែបនេះ គឺដោយសារតែ
នាងស្រីស្នេហ៍បានខំងាកហៅប្រុសស្នេហ៍ អោយអបអសាទរ ត្រង់ឈុតឆាកការប្រកួតបាល់
គឺល្អមើល។
តែដោយខំហៅបី ទៅបួនដងប្រុសស្នេហ៍មិនខ្ចីរវល់នឹងខ្លួន ហើយបែជាទៅនិយាយទូរសុទ្ទ
ទៀតនោះ ស្រីស្នេហ៍ក៏បានយកទឹកសុទ្ទចាក់ដាក់មុខតែម្ដង ដែលនេះបានធ្វើអោយប្រុសស្នេ
ហ៍របស់នាងមានការខឹង និងខ្មាសគេផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ គេបានប្រាប់ឈ្មោះ
ឬអត្តសញ្ញាណអ្នកទាំងពីរដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ newsday