CamNews

ទូរស័ព្ទ 

Samsung Galaxy J1 តម្លៃទាប បង្ហាញខ្លួនក្នុងខែមករា នឹងប្រើឈីប 64-bit

ស្មាតហ្វូន Galaxy J1របស់ Samsung បានលេចមុខលើបណ្ដាទំព័រសារព័ត៌មាន ដោយមានរូប
ភាពច្បាស់ជាងមុន។ ប៉ុន្ដែ ការលេចរូបភាពលើកនេះ Galaxy J1 មានឈ្មោះកូដថា SM-J100 ។

ទន្ទឹមនឹងការបញ្ចេញលក់នូវបណ្ដាស្មាតហ្វូនក្នុងក្រុម Galaxy A ផលិតអំពីអាលុយមីញ៉ូម ដែល
មានគុណភាពខ្ពស់ ថ្លៃថ្នូរ និងតម្លៃខ្ពស់ ក្រុមហ៊ុន Samsung ក៏មិនភ្លេចចូលខ្លួនមកបម្រើអតិថិជន
ក្នុងទីផ្សារតម្លៃទាប ហើយ Galaxy J1 គឺជាផលិតផលតម្លៃទាបមួយ ដែលក្រុមហ៊ុននេះ នឹងវាយ
លុកក្នុងទីផ្សារ នាដើមឆ្នាំ ២០១៥។

Galaxy J1 មានរូបរាងខុសពីបណ្ដាស្មាតហ្វូន Galaxy មុនៗ ដោយវាមានរាង “ស្រឡូន” និងវែង។
ប៉ុន្ដែ ទូរស័ព្ទនេះ នៅតែរក្សាចំនុចគោលមួយចំនួន ដូចជាឡូហ្គូ ឧបករណ៍សម្លេង កាមេរ៉ា និង
ភ្លើង flashLED ។

ចំណែកគ្រឿងម៉ាស៊ីនរបស់ Galaxy J1គឺស្ថិតក្នុងកម្រិតទាបបន្តិច ដោយវាប្រើឈីប Marvell
PXA1908 64-bit ជាមួយនឹង CPU 1.2 GHz quad-core , RAM 1GB, អង្គចងចាំក្នុង 4GB និងថ្ម
1,850 mAh ។ Galaxy J1 ដំណើរការដោយ Android 4.4 KitKat ប្រើកាមេរ៉ាក្រោយ ៥ម៉េហ្គាភិច
សេល កាមេរ៉ាមុខ ២ម៉េហ្គាភិចសេល។ ស្មាតហ្វូនតម្លៃទាបនេះ នឹងមានកំណែ LTE និង 3G រួម
នឹងកំណែស៊ីម ១ និងស៊ីម ២ សម្រាប់ជ្រើសរើស។

តាមគម្រោង ក្រុមហ៊ុន Samsung នឹងឧទ្ទេសនាម Galaxy J1 នៅក្នុងខែមករានេះ។ សូមបន្តតាម
ដានទាំងអស់គ្នា ដើម្បីឱ្យដឹងថា តើស្មាតហ្វូន 64-bit របស់ Samsung នឹងមានតម្លៃទាបដល់កម្រិត
ណា។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Samsung Galaxy J1 ស្មាតហ្វូនតម្លៃទាប ទូរស័ព្ទតម្លៃទាប សាំស៊ុង