CamNews

ព័ត៌មានបច្ចេកវិទ្យា 

ពេលនេះ ព្រះអាទិត្យ​ត្រជាក់បំផុត ៖ អាចបង្កើតជាយុគសម័យទឹកកក

NASA យល់ថា ព្រះអាទិត្យកំពុងតែស្ថិតក្នុងសភាពនឹងនបំផុត ប៉ុន្តែ​ បើសិនវានៅតែបន្តបែបនេះ
គេជឿថា យុគសម័យទឹកកកតូចមួយ អាចនឹងកើតឡើង។

ថ្មីៗនេះ ក្រុមអ្នកជំនាញមកពី​ NASA បានបញ្ចេញរូបថតមួយចំនួន បង្ហាញថាព្រះអាទិត្យ​របស់
យើង កំពុងតែស្ថិតក្នុងដំណាក់កាល “ស្ងាត់ស្ងៀ​ម” បំផុត ក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅ
នេះ។

ព្រះអាទិត្យ​មិនមានស្នាមខ្មៅ មានន័យថា វាមិនមានព្យុះព្រះអាទិត្យ

ជាក់ស្ដែង រូបថត​របស់ព្រះអាទិត្យ ពេលនេះ ប្រៀបដូចជាបាល់មួយកំពុងតែនៅស្ងៀម ហើយវា
មិនមានស្នាមខ្មៅដូចកាលពីមុន។

Vencore Weather ដែលជាអ្នកជំនាញការ មកពី NASA បានឱ្យដឹងថា ស្នាមខ្មៅនៅលើព្រះ
អាទិត្យ គឺជាតំបន់ងងឹត​នៅលើផ្ទៃនៃព្រះអាទិត្យ ហើយវាកើតឡើងដោយសារ​ការប្រែប្រួលនៃ​
ម៉ាញេទិច។ ពោលគឺ បើមិនមានស្នាំខ្មៅ នោះមានន័យថា ព្រះទិត្យ​កំពុងធ្វើសកម្មភាពតិចតួច។
ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មនុស្សយើងនឹងបានឃើញថា ព្រះអាទិត្យ “ស្លូត” ជាង
នេះ។

Vencore Weather បន្តថា ក្នុងវដ្តរបស់ព្រះអាទិត្យ​ មានពីរដំណាក់កាល ៖ Solar Max និង Solar
Minimum ។ នៅដំណាក់កាល Solar Max នឹងមានព្យុះព្រះអាទិត្យកើតឡើង​​ជាបន្តបន្ទាប់ ធ្វើឱ្យ​ប្រព័ន្ធនានានៅលើផែនដីមានការរអាក់រអួល​។

ព្រះអាទិត្យ មានស្នាមខ្មៅកាន់តែច្រើន មេឃកាន់តែក្ដៅ

ចំណែកដំណាក់កាល Solar Minimum គឺប្រការផ្ទុយពី Solar Max​ នឹងកើតឡើង ហើយព្រះ
អាទិត្យ​នឹងស្ថិតក្នុងសភាពនឹងន មិនមានព្យុះព្រះអាទិត្យ ហើយនៅលើព្រះអាទិត្យ ពេលខ្លះ ក៏
មិនមានស្នាមខ្មៅ ឧទាហរណ៍ដូចពេលនេះជាដើម។

ការដែលព្រះអាទិត្យ​នៅ “ស្ងាត់ស្ងៀម” គឺមានប្រយោជន៍ដល់បណ្ដាប្រព័ន្ធនានា ដូចប្រព័ន្ធទូរស័ព្ទ
ជាដើម ប៉ុន្តែ ក្រុមអ្នកសិក្សាស្រាវជ្រាវ​បានព្រមានថា បើសិនព្រះអាទិត្យ​នៅ “ស្ងាត់ស្ងៀម” បែប
នេះ ក្នុងរយៈពេលយូរ នោះផែនដី អាចនឹងប្រឈមនឹងយុគសម័យទឹកកកក្នុងពេលអនាគត។

យុគសម័យទឹកកកតូចមួយអាចនឹងកើតឡើង បើព្រះអាទិត្យ​មិនមានព្យុះ

NASA បានឱ្យដឹងថា ដំណាក់កាលព្រះអាទិត្យ​ “នៅស្ងៀម” អាចនឹងបន្តរហូតដល់ឆ្នាំ ២០៣០។
បើដូច្នេះមែន គឺមានន័យថា មនុស្សនឹងត្រូវ​ស្ថិតក្នុងភាពត្រជាក់ខ្លាំងក្នុងរដូវរងា ក្នុងរយៈពេល
ប៉ុន្មានឆ្នាំខាងមុខ។

ប្រែសម្រួល ៖ បុត្រា


Tags: ព្រះអាទិត្យ ត្រជាក់ យុគសម័យទឹកកក