CamNews

ព័ត៌មានបច្ចេកវិទ្យា 

បណ្ដាញសង្គមធំៗ ត្រូវបានគេបិទនៅទួគី ខណៈរដ្ឋប្រហារកំពុងកើតឡើង

បណ្ដាញសង្គមធំៗរបស់ពិភពលោក ត្រូវបានគេបិទ នៅទួគី ខណៈរដ្ឋប្រហារកំពុងធ្វើឱ្យច្របូក
ច្របល់នៅប្រទេសនេះ។

ទួគីមានភាពច្របូកច្របល់ ពេលមានរដ្ឋប្រហារទម្លាក់ប្រធានាធិបតី

ទំព័រ Cnet បានឱ្យដឹងថា សេវា Facebook, Twitter និង YouTube កំពុងតែត្រូវបានគេបិទ ឬ
រអាក់រអួលនៅទូគី ខណៈដែលកងទ័ពទួគីប្រកាសថា បានគ្រប់គ្រងអំណាច ប៉ុន្តែប្រធានាធិបតី
Tayyip Erdogan យល់ថា អំពើរដ្ឋប្រហារនឹងត្រូវបានបំផ្លាញ។

មនុស្សជាច្រើននៅទួគី បានប្រើប្រាស់ VPN ឬសេវាកម្មលាក់ឈ្មោះផ្សេងៗដើម្បី បង្ហោះវីដេអូ
តាមរយៈ Facebook Live។ ស្ថានភាពច្របូកច្របល់ បានក្លាយជាចំនុចក្ដៅ ដោយមានការផ្សាយ
នូវវីដេអូ តាម Facebook រាប់សិប កំពុងត្រូវបានធ្វើឡើង។

ចំណែក ប្រធានាធិបតីទួគី Tayyip Erdogan បានប្រើប្រាស់មុខងារ FaceTime នៅលើ iPhone
ដើម្បីអំពាវនាវអ្នកគាំទ្រ ឱ្យចេញមកក្រៅ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងដើម្បីការពាររដ្ឋា
ភិបាលស្របច្បាប់។ លោក Tayyip Erdogan ក៏បានបង្ហោះសារនៅលើ Twitter បើទោះជាបណ្ដាញ
សង្គមនេះ កំពុងត្រូវបានបិទនោះទួគី។

ប្រធានាធិបតីទួគី Tayyip Erdogan បានប្រើប្រាស់មុខងារ FaceTime នៅលើ iPhone
ដើម្បីអំពាវនាវអ្នកគាំទ្រ ឱ្យចេញមកក្រៅ

អ្នកនាំពាក្យរបស់ YouTube បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន មិនអាចដំណើរការបាននៅ
ទួគី។ អ្នកនាំពាក្យរូបនេះ បន្តថា បញ្ហានេះបានកើតឡើង បើទោះប្រព័ន្ធ YouTube នៅតែដំណើរ
ការល្អ នៅប្រទេសផ្សេងៗ។ រីឯ Facebook និង Twitter មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។

ប្រែសម្រួល ៖ បុត្រា


Tags: កងទ័ព ទួគី រដ្ឋប្រហារ បណ្ដាញសង្គម