ការទៅជួបគ្រួពេទ្យដើម្បីឱ្យជួយពិនិត្យមើលមេជីវិតនៅក្នុងទឹកកាមរបស់បុរស ធ្វើឱ្យមនុស្សស្ទើរ
តែទាំងអស់ មានការខ្មាស់អៀន។ ប៉ុន្តែ ឧបករណ៍ថ្មីមួយ អាចភ្ជាប់ទៅនឹងស្មាតហ្វូន នឹងជួយពិនិត្យ
មើលស្ថានភាពរបស់មេជីវិតរបស់បុរស ដោយមិនបានទៅជួបគ្រូពេទ្យ។ គ្រាន់តែវីដេអូខ្លីមួយ
ដែលថតដោយស្មាតហ្វូន នោះគឺគេអាចដឹងបានអំពីស្ថានភាពនៃមេជីវិត។
ក្រុមអ្នកសិក្សាស្រាវជ្រាវមួយនៅសកលវិទ្យាល័យ Illinois នៃក្រុង Chicago (UIC) បានអភិវឌ្ឍនូវ
កញ្ចក់ដ៏ស្ដើងមួយ ជួយពង្រីករូបភាព វីដេអូ ថតដោយស្មាតហ្វូន ហើយវាអាចពង្រីកឱ្យធំឡើងដល់
៥៥៥ដង អាចឱ្យគេពិនិត្យឃើញនូវកោសិកាដោយឡែករបស់មេជីវិត។
ការពង្រីកវីដេអូ ឬរូបថត អនុញ្ញាតឱ្យគេរកឃើញនូវបញ្ហា ទាក់ទឹកនឹងចំនួននៃមេជីវិត ឬមេជីវិត
ខ្សោយជាដើម។ Yoshitomo Kobori ដែលជាប្រធានក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា “បច្ចុប្បន្ន មនុស្ស
ស្ទើរគ្រប់គ្នា មានស្មាតហ្វូន ដែលមានកាមេរ៉ាល្អ។ ខ្ញុំយល់ថា ការប្រើប្រាស់កញ្ចក់ពង្រីក និង
កាមេរ៉ាស្មាតហ្វូន អាចជាវិធីល្អមួយ ដើម្បីតាមដានគុណភាពរបស់មេជីវិតរបស់បុរស”។
Kobori បានអភិវឌ្ឍឧបករណ៍នេះ រួមជាមួយនឹងកម្មវិធីពិសេសមួយដែលអាចផ្ដល់ការវិនិច្ឆ័យ
តាមរយៈបណ្ដារូបភាពដែលប្រមូលបាន។
ផលិតផលខាងលើនេះ ត្រូវបានគេដាក់លក់នៅប្រទេសជប៉ុន ហើយ Kobori សង្ឃឹមថា ពួកគេ
នឹងអាចដាក់លក់ផលិតផលនេះ នៅក្នុងបណ្ដាប្រទេសក្នុងពិភពលោក នាពេលខាងមុខ។
ឧបករណ៍ខាងលើ ដំណើរការដោយការថតរូបភាពរបស់ទឹកកាម។ ទឹកកាមត្រូវតែដាក់ចូលទៅ
លើបន្ទះជ័យមួយ បន្ទាប់ពីបញ្ចេញទឹកកាមប្រហែល ៥នាទី។ កែវពង្រីកត្រូវបានដាក់ភ្ជាប់ទៅនឹង
កាមេរ៉ាទូរស័ព្ទ ដើម្បីពង្រីករូបភាព ក្រោយមកធ្វើការថតវីដេអូទៅលើទឹកកាមនោះ។
វីដេអូខ្លីមួយដែលមានរយៈពេល ៣វិនាទី គឺគ្រប់គ្រាន់ដើម្បីវាយតម្លៃទៅលើបរិមាណ និងគុណ
ភាពរបស់មេជីវិត។
ប្រែសម្រួល ៖ តារា