ប្លែក៖ នៅពេលដែលគេបង្ហាញសត្វម៉្យាង ដែលមានលក្ខណៈ រូបរាងដូចសត្វភេរ ឬគេហៅថា
សត្វកាស្ទ័រ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង ជាពិសេសប្រជាជន
អង់គ្លេសតែម្ដង។
សត្វដែលគេកម្រជួបប្រទះនេះ ត្រូវបាននាង Lorna Douglas មានវ័យ ៣៥ឆ្នាំ ថតបានពីទន្លេ
Otter ខណៈដែលនាង បានដឹកឆ្កែរបស់នាងដើរ។ Lorna បន្ដថា បន្ទាប់ពីនាង បានថតរូបសត្វ
នេះរួច នាងក៏បានដើរតាមវា ក្រោយមក សត្វនោះ ក៏ហែលចូលទៅក្រោមដើមឈើធំបាត់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសត្វព្រៃ បានអោយដឹងថា សត្វកាស្ទ័រនេះ បាន
ផុតពូជពីប្រទេសអង់គ្លេស តាំងពីចុងសតវត្សរ៍ទី ១៦ ដោយសារការបរបាញ់ ហួសហេតុពេក
។ ជាមួយគ្នានេះផងដែរ នៅពេលដែលមានវត្ថមានសត្វនេះឡើងវិញ គេមានការសប្បាយចិត្ដ
ណាស់ ហើយគេនឹងសិក្សាពីជម្រករបស់វា និងធ្វើការអភិរក្សវាទុក ដោយគិតថា វាជាសត្វកម្រ
បំផុត ក្នុងចក្រភពអង់គ្លេស៕
ដោយ៖ រដ្ឋា
ប្រភព៖ newsday