CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផែនដីនឹងក្លាយជាភពព្រះអង្គារទីពីរ នៅពេលស្រទាប់អូហ្សូន ត្រូវបាត់បង់ទាំងស្រុង

បាតុភូមិបាត់បង់ស្រទាប់អូហ្សូនកំពុងតែធ្វើឱ្យផែនដីត្រូវប្រឈមនឹងគ្រោះថ្នាក់ និងអាចក្លាយជា
ភពព្រះអង្គារទីពីរក្នុងពេលអនាគត។

អនាគត ផែនដី​នឹង​មានសភាព​ដូច​ភពព្រះអង្គារ​នាបច្ចុប្បន្ន
 

Anjali Tripathi តារារូបវិទូមកពីសកលវិទ្យាល័យ Harvard បានព្រមានអំពីផលវិបាកនៃបាតុភូត
ធម្មជាតិដ៏គួរឱ្យខ្លាចដែលមានឈ្មោះថា បាត់បង់អូហ្សូន ចំពោះអនាគតរបស់ផែនដី នេះបើទំព័រ
Daily Mail។

នៅក្នុងកិច្ចសម្ភាសជាមួយទំព័រ TED អ្នកវិទ្យាសាស្រ្ដ Tripathi ឱ្យដឹងថា រៀងរាល់មួយនាទី មាន
ធាតុអ៊ីដ្រូហ្សែន ជាង ១៨០គីឡូក្រាម និងធាតុអេលីយ៉ូមជិត ៣គីឡូក្រាម បានហួតពីស្រទាប់
អូហ្សូនចូលទៅក្នុងអវកាស។ ប្រការនេះអាចបង្កឱ្យមានការប្រែប្រួលធំនៃធាតុផ្សំក្នុងស្រទាប់
អូហ្សូនរបស់ផែនដី បណ្ដាលឱ្យជីវិតនានាមិនអាចរស់នៅបាន។ ក្នុងពេលអនាគត ផ្ទៃខាងលើ
របស់ផែនដីនឹងប្រែក្លាយទៅជាស្ងួតហួតហែង និងក្រហមដូចភពព្រះអង្គារ។

ផែនដីនឹងប្រែក្លាយទៅជាស្ងួតហួតហែង និងគ្មានជីវិត​រស់នៅ បន្ទាប់ពី​ស្រទាប់អូហ្សូន
ត្រូវបាត់បង់ទាំងស្រុង

អ្នកវិទ្យាសាស្ដ្រយល់ថា ភពព្រះអង្គារ កាលពីអតីតកាលក៏មានអាកាសធាតុដូចទៅនឹងផែនដី។
ប៉ុន្តែ ភពព្រះអង្គារត្រូវឆ្លងកាត់ការបាត់បង់ស្រទាប់អូហ្សូន ក្នុងនោះ ធាតុអ៊ីដ្រូហ្សែនបានបាត់បង់
ទាំងស្រុង ហើយអុកស៊ីហ្សែននៅសេះសល់ខ្លះ ប្រែក្លាយភពនេះឱ្យទៅជាក្រហម តាមរយៈប្រតិ
កម្មអុកស៊ីតកម្មជាមួយលោហធាតុនៅលើដី។

បញ្ហាខាងលើកំពុងតែកើតមាននៅលើផែនដី ហើយវាប្រាកដណាស់ថា ល្បឿននៃការបាត់បង់
ស្រទាប់អូហ្សូននឹងលឿនជាងនេះក្នុងពេលអនាគត នៅពេលព្រះអាទិត្យរីកធំ និងភ្លឺជាងបច្ចុប្បន្ន
ក្រោយរយៈពេលរាប់ពាន់លានឆ្នាំទៀត។ Tripathi ថ្លែងថា ៖ “អ្វីដែលយើងអាចរំពឹងទុក ឬយ៉ាង
ហោចត្រៀមខ្លួនទទួលយកនោះគឺ ក្នុងពេលអនាគត ផែនដីនឹងដូចទៅនឹងភពព្រះអង្គារ។ អ៊ីដ្រូ
ហ្សែនដែលបំបែកចេញពីទឹកនឹងហួតទៅក្នុងអវកាសក្នុងល្បឿនលឿន បណ្ដាលឱ្យផែនដីទៅជា
មានពណ៌ក្រហមស្ងួតហួតហែង”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ផែនដី ស្ងួតហួតហែល អនាគតរបស់ផែនដី