CamNews

ប្លែកៗ 

ក្មេងប្រុសតូច វ័យ ២ឆ្នាំ កើតជម្ងឺចម្លែក លោកគ្រូពេទ្យល្បីៗ នៅមិនដឹងថា ជាជម្ងឺអ្វីទេ

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃកុមារតូចម្នាក់ ដែលបានកើតជម្ងឺចម្លែកមួយ ដែល
មានមុខឡើងប៉ោង ហើយសម្បីតែលោកគ្រូពេទ្យ ក៏នៅមិនទាន់ដឹងថា ជាជម្ងឺអីនោះ គឺបានធ្វើ
អោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើលជាខ្លាំង ហើយក៏ចង់ដឹងដែរថា  វាជាជម្ងឺអ្វីពិតនោះ។



រឿងរ៉ាវនេះ  បានកើតឡើង នៅក្នុងគ្រួសារប្ដី ប្រពន្ធ លោក Karl Smith និងនាង Vikki ដែល
មាននៅស្រុកកំណើតនៅទីក្រុង Newcastle ប្រទេសអង់គ្លេស។ នាងម្ដាយ Vikki មានវ័យ ៤០
ឆ្នាំបាននិយាយថា ជម្ងឺដែលកើតលើមុខកូនប្រុសគាត់ឈ្មោះ Aidan នេះ គឺបានកើតឡើងតាំង
ពីគេ មានវ័យ ៨សប្ដាហ៍ម្លេះ​ តែពួកគាត់មិនសូវជាចាប់អារម្មណ៍ ទើបកូនមកដល់វ័យ ២ឆ្នាំនេះ
ជម្ងឺបានបង្ហាញរូបរាងកាន់តែធំ។



បើតាមជំហ៊ានដំបូងរបស់លោកគ្រូពេទ្យ ក្នុងក្រុង Newcastle បញ្ចាក់ថា ជម្ងឺនេះ​ ប្រហែលជា
បណ្ដាយមកហ្សេន Proteus Syndrome ប៉ុន្ដែការធ្វើតែស្ដទៅ គឺបានចេញលទ្ធផលអវិជ្ជមាន។
ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​ បាននឹងកំពុងខិតខំ ស្វែងរកដំណោះស្រាយ
ស្វែងរកអោយឃើញ នៃឈ្មោះជម្ងឺនេះផងដែរ។ ហើយជំហ៊ានទីពីរនោះ លោកគ្រូពេទ្យ បាន
គ្រាន់តែសន្មតថា​ វាប្រហែលជាជម្ងឺ​ ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា CLOVES (Cong
enital Lipomatous Overgrowth Vascular  Malformations Epidermal Nevis
Spinal/Skeletal Anomalies/Scoliosis
) ៕

ដោយ៖ រដ្ឋា
ប្រភព៖ newsday


Tags: unbelievable child UK