CamNews

កីឡាអន្តរជាតិ 

Real Madrid បំបាក់ Real Sociedad ៣-០ ដើម្បីឡើងឈរលេខ២ ក្នុងតារាង La Liga (Video Inside)

(ក្រុងម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ស្តេចស Real Madrid ក្នុងថ្ងៃបើកឆាកក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ក្រោយពីយកឈ្នះម្ចាស់ផ្ទះ Real Sociedad ៣-០ ដាច់យប់មិញនេះ។

កីឡាករជើងស៊ុត Gareth Bale ជាអ្នករកបានគ្រាប់ទី១ ឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Zinedine Zidane ត្រឹមចាប់ផ្តើមលេងបាន ២នាទីដំបូងក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម Marco Asensio រកបានគ្រាប់ទី២ នៅនាទីទី៤០ ដែលធ្វើឲ្យការប្រកួតមានគម្លាតដាច់គ្នាជាខ្លាំង ហើយអតីតខ្សែប្រយុទ្ធក្លឹបមាន់ខ្នាយមាស Tottenham Hotpsur របស់ អង់គ្លេស Gareth Bale នៅនាទីទី៩០ មុនបញ្ចប់ការប្រកួតពេញម៉ោងត្រឹមតែ ២នាទីប៉ុណ្ណោះ។

ការរកបាន ៣ពិន្ទុពេញនៅទឹកក្រៅផ្ទះនេះដែរ បានត្រឹមតែជួយឲ្យក្រុមម្ចាស់ជើងឯក Champions League រដូវកាល មុនមួយនេះ ឈរនៅចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្នប៉ុណ្ណោះ គ្រាដែលលេខ១ FC Barcelona កំពុងគ្រប់គ្រងកំ ពូលតារាង ដោយរកបាន៣ពិន្ទុដែរ តែបានបំបាក់ក្រុមភ្ញៀវ Real Betis រហូតដល់ ៦-២ ក្នុងពហុកីឡដ្ឋាន Camp Nou កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Real Madrid