CamNews

ទូរស័ព្ទ 

កំទេច iPhone 4 ៣០ គ្រឿង ដោយញញួរ ៖ តើគួរស្ដាយដែរទេ?

នៅក្នុងវីដេអូ blogger បានហៅសកម្មភាពនេះថា ជាការពិសោធដោយការប៉ះទង្គិច "Crash
Test" និងបានរំលឹកយើងរាល់គ្នាថា ទាំងនេះគឺជាឧបករណ៍បច្ចេកវិទ្យាលំដាប់ខ្ពស់ និងស្រស់
ស្អាត ប៉ុន្តែ វាផុយស្រួយ។


ថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញស្មាតហ្វូន iPhone ជំនាន់ថ្មី គឺ iPhone 6S និង iPhone 6S
Plus។ បច្ចុប្បន្ន iPhone 5S បានក្លាយជាម៉ូដែលចាស់បំផុត ក្នុងត្រកូល iPhone ចំណែក iPhone
4 វិញ ហាក់ត្រូវបានគេបំភ្លេចចោល និងគួរតែត្រូវបាន "សម្រាកកាយ" នេះជាគំនិតរបស់បុរស
ម្នាក់ មកពីទំព័រ TechRax​ នៅលើ Youtube។

ម្ចាស់ទំព័រនេះ បានបង្ហោះនៅលើ Youtube នូវវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងនោះ មានសកម្ម
ភាពប្រើញញួរ កំទេចស្មាតហ្វូន iPhone 4 ចំនួន ២៨គ្រឿង។

នៅក្នុងវីដេអូ blogger បានហៅសកម្មភាពនេះថា ជាការពិសោធដោយការប៉ះទង្គិច "Crash
Test" និងបានរំលឹកយើងរាល់គ្នាថា ទាំងនេះគឺជាឧបករណ៍បច្ចេកវិទ្យាលំដាប់ខ្ពស់ និងស្រស់
ស្អាត ប៉ុន្តែ វាផុយស្រួយ។ បើទោះជាយ៉ាងនេះក្ដី ក្នុងចំណោម iPhone 4 ប្រមាណជា ៣០
គ្រឿង ក៏មានមួយគ្រឿង បានបង្ហាញថា ខ្លួនពិតជារឹងមាំ នៅចំពោះមុខក្បាលពូថៅដែកដ៏រឹង។

សូមបញ្ជាក់ថា ទោះបី iPhone 4 លែងទទួលបានការអាបដេតពី Apple ប៉ុន្តែ ប្រព័ន្ធប្រតិបត្តិ
iOS9 ដែលទើបនឹងបង្ហាញខ្លួនកាលពីថ្ងៃទី ១៦កញ្ញា នៅតែអាចប្រើបាននៅលើ iPhone 4S ថ្វីបើមានមុខងារខ្លះដែលដំណើរការមិនបានរលូននៅលើប្រព័ន្ធប្រតិបត្តិ Apple A5 ត្រូវបាន
គេដកចេញពីឧបករណ៍ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិនេះក៏ដោយ។

ដូច្នេះ ការបញ្ចេញប្រព័ន្ធប្រតិបត្តិ iOS9 ដែលមានអំណោយផលដល់ iPhone 4S នេះ គេដឹង
ប្រាកដថា នឹងមានការស្វែងរកទិញ iPhone 4S កាន់តែច្រើនឡើង មុនពេលស្មាតហ្វូននេះ
លែងទទួលបានការអាបដេតជាផ្លូវការ ដូច iPhone 4៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube


Tags: iPhone 4 កំទេចទូរសព្ទ TechRax​ Crash Test