នៅក្នុងព្រឹត្តិការ IFA 2015 ក្រុមហ៊ុន Huawei បានឧទ្ទេសនាមនូវស្មាតហ្វូនមួយដែលមាន
ឈ្មោះថា Huawei Mate S ប្រើប្រាស់ថាច់ស្គ្រីនប្រភេទ Force Touch រួមនឹងនាឡេកាឆ្លាតវៃ
Huawei Watch។
ស្មាតហ្វូន Huawei Mate S ប្រើប្រាស់អេក្រង់ fullHD 5,5អ៊ិន្ឈ៍ ប្រូសេសឺរ 8core Krin 935 ដែល
ផលិតឡើងដោយ Huawei ផ្ទាល់ រួមនឹងអង្គចងចាំក្នុង 32GB និងថ្ម 2700mAh។ Huawei Mate
S មានកាមេរ៉ាក្រោយ 8MP និងកម្មវិធីស្កេនក្រយៅដៃដែលមានល្បឿនលឿនជាងកំណែមុន
មួយរយភាគរយ។ ក្រៅពីនេះ វាក៏មានកម្មវិធី LTE និងមុខងារស៊ីមពីរផងដែរ។
ម៉ាស៊ីនខាងលើ មិនបានជួយឱ្យស្មាតហ្វូននេះ ទទួលបានចំណាប់អារម្មណ៍ច្រើននោះទេ ប៉ុន្តែ
អ្នកប្រើប្រាស់នឹងចាំក្នុងចិត្តថា Huawei Mate S គឺជាស្មាតហ្វូនដំបូងគេដែលបំពាក់បច្ចេកវិទ្យា
ថាច់ស្គ្រីនប្រភេទ Force Touch។
Huawei Mate S នឹងត្រូវបានដាក់លក់ដោយមានបំពាក់បប្រព័ន្ធប្រតិបត្តិ Android 5.1 និង
កំណែថ្មីបំផុតរបស់សបវ៉ែរ Knuckle Sense ដែលអនុញ្ញាតឱ្យបើកកម្មវិធីទូរសព្ទដោយការ
សរសេរអក្សរនៅលើអេក្រង់។
នៅក្នុងឱកាសនេះដែរ ក្រុមហ៊ុន Huawei ក៏បានប្រកាសអំពីតម្លៃនៃនាឡេកាឆ្លាតវៃ Huawei
Watch របស់ខ្លួន។ នាឡេកានេះនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃទី ១៧កញ្ញា ប៉ុន្តែអ្នកអាចបញ្ជា
ទិញនៅមុនថ្ងៃនេះ។ ជាមួយនឹងទឹកប្រាក់ ៣៤៩ដុល្លារអាមេរិក អ្នកនឹងទទួលបាននាឡេកា
ដែលមានមុខធ្វើអំពីដែកថែបមិនច្រេះ មានខ្សែស្បែកព័ណ៌ខ្មៅ។ ជាងនេះ វាក៏ផ្ដល់ជម្រើស
ច្រើនផងដែរ ដូចជា ខ្សែធ្វើអំពីដែកថែមមិនច្រេះមុខនាឡេកាព័ណ៌ខ្មៅ ឬមុខនាឡេកាស្រោប
មាសដែលមានតម្លៃ ៧៩៩ដុល្លារ។ល។ Huawei Watch គឺជានាឡេកាឆ្លាតវៃដំបូងដែលអាច
ប្រើបានទាំង iOS និង Android។
Huawei Watch ប្រើអេក្រង់ AMOLED 1,4 inch ឈីប Qualcomm Snapdragon 400 1,2GHz,
RAM 512 MB អង្គចងចាំក្នុង 4GB មាន Bluetooth និង WiFi។ នាឡេកានេះក៏ំបំពាក់ឧបករណ៍
វាស់ចង្វាក់បេះដូងផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gizmodo/The Independent