ថ្ងៃដែលអ្នកគាំទ្រ Apple ទន្ទឹងរង់ចាំបានមកដល់។ នៅវេលាម៉ោង ១២យប់នេះ (ម៉ោងនៅកម្ពុជា)
iPhone ជំនាន់ថ្មី នឹងត្រូវបាន Apple ឧទ្ទេសនាមនៅ San Francisco។ ខាងក្រោមនេះ គឺជាវិធី
ទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ពិសេសនេះ។
• ទស្សនានៅលើ iPhone, iPad, iPod Touch
សូមបើកប្រៅសឺរ Safari នៅលើម៉ាស៊ីន រួចចូលទៅកាន់អាសយដ្ឋាន http://www.apple.com/apple-events/september-2016/ គឺអាចទស្សនាបាន។ សូមបញ្ជាក់ថា ឧបករណ៍ដែលអ្នកប្រើ គឺត្រូវចាប់ពីកំណែ iOS 7 ឡើងទៅ។
• ទស្សនានៅលើ Apple TV
អ្នកគ្រាន់តែចូលទៅកាន់ Menu រួចជ្រើសរើសប៉ូស្ដិ៍ Apple Events។ ប៉ុន្តែវិធីនេះ គឺអាចប្រើបានចំពោះតែ Apple TV ជំនាន់ទី ២,៣, ៤ តែប៉ុណ្ណោះ។
• ទស្សនានៅលើ Macbook និង Mac
ប្រើប្រាស់ប្រៅសឺរ Safari កំណែ 6.0.5 ឡើងលើ រួចចូលទៅកាន់អាសយដ្ឋាន http://www.apple.com/apple-events/september-2016/ ។ សម្គាល់ ប្រព័ន្ធប្រតិបត្តិដែលកំពុងប្រើ ត្រូវតែជាកំណែ Mac OS X 10.8.5 ឡើងលើ។
• ទស្សនានៅលើ Windows 10
បើកប្រៅសឺរ Edge របស់ Microsoft ក្រោយមកចូលទៅកាន់អាសយដ្ឋាន http://www.apple.com/apple-events/september-2016/ គឺអាចទស្សនាការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍នេះ។
សូមជូនពរលោកអ្នក ឱ្យទទួលបានភាពសប្បាយរីករាយក្នុងការទស្សនាការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍នេះ!
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ ibtimes/TGDD