CamNews

ជីវិតរស់នៅ 

វិធីធ្វើម្ហូប៖ ម្ជូរ កែងមាន់

គ្រឿង​ផ្សំ​
-សាច់មាន់ ៤ខាំ​
-គ្រឿង​បុក  ១ចាន
-ម្នាស់
-ប៉េងប៉ោះ
-ត្រប់​ស្រួយ
-ត្រឡាច
-ជីររណារ
-ជីរនាង​វង
-ម្ទេស​ប្លោក
-ម្ទេស​ហឹរ
-ម្ទេស​ឆ្អើរ

គ្រឿង​ផ្សំ​រសជាតិ
-ទឹកត្រី
-ប៊ីចេង
-ម្សៅស៊ុប
-ស្ករត្នោត
-ស្ករស
-អំបិល
-ខ្ទិះដូង
-អម្ពិល​ទុំ

វិធីធ្វើ
ដំបូង​ យក​សាច់​មាន់​ទៅ​លាង​ទឹក​ឱ្យ​ស្អាត  រួច​កាត់​ជា​ដុំៗ   ហើយ​យក​​បន្លែ​គ្រប់​មុខ​
កាត់​ជា​ដុំៗ។ បន្ទាប់មក​ទៀត   ​យក​គ្រឿង  ​ ដែល​បុក​រួច ​លាយ​ជាមួយ   ​ម្ទេស​ឆ្អើរ
រួចយក​ទៅ​ រំលីង​ជាមួយ​សាច់​មាន់ ​ ឱ្យ​ឆ្អិន​ល្អ   មុន​នឹង​ដាក់​គ្រឿង​ផ្សំ  រស​ជាតិ​ចូល
​លាយ​​ជាមួយ​គ្នា  ​ឱ្យ​សព្វ ​ រួច​ចាក់​ទឹក​ចូល​បន្តិច  ​ដើម្បី​រម្ងាស់ ​ មុន​នឹង​ចាក់​ទឹក​ចូល
​បន្ថែម​ឱ្យពេញ​ឆ្នាំង។

ចុងក្រោយ ចាក់​ខ្ទិះ​ដូង ចូល​​  មុន​នឹង​ ជ្រំ​អម្ពិល​ទុំ​  រួច​បង់​បន្លែ​ចចូល ​ដួស​ដាក់​ឆ្នាំង
​ភ្លើង ជា​ការ​ស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food mojo keang mon