អវកាសដ៏ធំធេង មានផ្ទុកទៅដោយប្រការអាថ៌កំបាំងដែលមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្រនៅ
តែមិនទាន់ដឹងបានទាំងអស់នៅឡើយ។
យោងតាមផ្កាយរណប WISE អង្គការណាសា បានទទួលស្គាល់ថា មានអ្វីមួយដ៏ធំ មានរាងជា
អក្សរ X នៅកណ្ដាលហ្កាឡាក់ស៊ី មីលគីវ៉េរបស់មនុស្ស។ វាត្រូវបានបង្កើតឡើងដោយបណ្ដាផ្កាយ
នៅក្បែរគ្នា។
កែវយឹត Hubble របស់ណាសា ថតបានរូបភាពពពកក្ដាម និង “ចង្វាក់បេះដូង” របស់វា។ ចង្វាក់
នេះ បង្កើតឡើងដោយសារផ្កាយ neutron បញ្ចេញពន្លឺ ៣០ដង/វិនាទី។
កាលពីខែមិនា ឆ្នាំ ២០១៦ អ្នកវិទ្យាសាស្ដ្របានប្រកាសឱ្យដឹងអំពីរណ្ដៅខ្មៅ V404 Cygni កំពុង
ស្រូបយកវត្ថុធាតុពីផ្កាយដែលហោះជុំវិញវា។
អង្គការសិក្សាស្រាវជ្រាវអវកាសអឺរ៉ុប បានប្រកាសអំពីផែនទីថ្មីរបស់ហ្គាឡាក់ស៊ី មីលគីវ៉េ (Milky
Way) កាលពីថ្ងៃទី ២៤កុម្ភៈ ឆ្នាំ ២០១៦ ដោយយោងទៅលើទិន្នន័យដែលបានមកពីកែវយឹត
APEX។
ខែមករា ឆ្នាំ ២០១៦ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Ohio អាមេរិក បានប្រទះឃើញ
ការផ្ទុះនៃផ្កាយមួយ ដែលភ្លឺបំផុត និងធំបំផុតមិនធ្លាប់មានពីមុនមក។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ អ្នកវិទ្យាសាស្ដ្រចិន បានរកឃើញមហារណ្ដៅខ្មៅ (black hole) SDSS
J010013.02 ដែលមានទំហំធំជាងព្រះអាទិត្យចំនួន ១២ពាន់លានដង។
កែវយឹត Hubble ថតបានរូបភាពកញ្ចុំហ្កាឡាក់ស៊ី SDSS J1038+4849 ដែលមានទ្រង់ទ្រាយដូច
មុខមនុស្សកំពុងសើច។ ភ្នែកទាំងពីរ តាមពិតវាជាហ្គាឡាក់ស៊ីពីរដែលនៅសែនឆ្ងាយ។ ចណែក
ស្នាមញញឹម និងរង្វង់មុខ គឺកើតឡើងដោយសារបាតុភូតជះពន្លឺនៃកែវយឹត។
កែវយឹត Hubble របស់ណាសា រកឃើញរណ្ដៅខ្មៅមួយគូ នៅកណ្ដាលហ្កាឡាក់ស៊ី Markarian
231 ដែលមានចម្ងាយ ៦០០លានឆ្នាំពន្លឺពីផែនដី កំពុងហោះជុំវិញគ្នា៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress