បើសិនអ្នកចូលចិត្តរចនារូបរាងរបស់ Galaxy Note 7 ហើយចង់ប្រើប្រាស់វា នោះស្មាតហ្វូននាពេល
ខាងមុខរបស់ Elephone អាចនឹងបំពេញបំណងរបស់អ្នកបាន។
សកម្មភាពឈប់ផលិត និងឈប់លក់ Galaxy Note 7 របស់ Samsung ប្រហែលជាបានធ្វើឱ្យអ្នក
គាំទ្រមិនសប្បាយចិត្ត ព្រោះវាហាក់ដូចមិនមានស្មាតហ្វូនណាមួយមកជំនួសបាន។ ប៉ុន្តែ ថ្មីៗនេះ
ក្រុមហ៊ុន Elephone បានឧទ្ទេសនាមស្មាតហ្វូនមួយដែលមានរូបរាងដូចទៅនឹង Galaxy Note 7
ដោយវាមានអេក្រង់កោង និងមានគ្រឿងម៉ាស៊ីនមិនអន់នោះដែរ។ បណ្ដាក្រុមហ៊ុនចិន ប្រហែលជា
កំពុងមានបំណងចង់គ្រប់គ្រងតំណែងរបស់ Samsung ខណៈពួកគេបានបញ្ចេញស្មាតហ្វូនមួយចំនួន
ដែលមានអេក្រង់កោង ដូចជា Huawei Mate 9 Pro ឬ Xiaomi Mi Note 2 ជាដើម។
យោងតាមព័ត៌មានពី Gizmochina ឱ្យដឹងថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Elephone នឹងមានអេក្រង់
AMOLED កោងទៅខាងស្ដាំ និងខាងឆ្វេង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងបំពាក់ឈីប Helio X30 core
-10, RAM 8 GB និងអង្គចងចាំក្នុង 256 GB។
ប្រភពព័ត៌មានក៏បានឱ្យដឹងថា ក្រុមហ៊ុន Elephone នឹងបញ្ចេញស្មាតហ្វូនរបស់ខ្លួននៅមុនរដូវផ្ការីក
ឆ្នាំក្រោយនេះ។ បច្ចុប្បន្ន តម្លៃ និងព័ត៌មានមួយចំនួនរបស់ផលិតផលនេះ មិនទាន់ត្រូវបានគេបង្ហើប
ឱ្យដឹងនៅឡើយ។ នេះប្រហែលជាពេលវេលាដ៏ល្អមួយដើម្បីឱ្យបណ្ដាក្រុមហ៊ុនចិន បញ្ចេញស្មាតហ្វូន
ដែលមានរូបរាងដូចទៅនឹង Galaxy Note 7 របស់ Samsung?
ប្រែសម្រួល ៖ តារា
ប្រភព ៖ Gizmochina/Phonearena