CamNews

ទូរស័ព្ទ 

OnePlus 2 បង្ហាញខ្លួនជាផ្លូវការ តម្លៃចាប់ពី ៣២៩​ដុល្លារ កាមេរ៉ាក្រោយ ១៣MP

OnePlus 2​ នឹងត្រូវបានដាក់លក់ជាផ្លូវការ ក្នុងតម្លៃ ៣២៩​ដុល្លារសម្រាប់ កំណែ ១៦GB និង
៣៨៩ដុល្លារសម្រាប់កំណែ ៦៤GB។

ក្រោយមួយរយៈពេលនៃការបែកធ្លាយព័ត៌មាន ថ្ងៃនេះ OnePlus ក៏បានឧទ្ទេសនាមជាផ្លូវការ
នូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ OnePlus 2 ជាផលិតផលបន្ទាប់របស់ OnePlus One។ ផលិតផល
ថ្មីនេះ មានការកែលំអជាច្រើន បើប្រៀបធៀបនឹងសិស្សច្បងរបស់វា ក្នុងនោះ មានស៊ុម និង
ប៊ូតុង ធ្វើអំពីលោហធាតុ។

ទូរសព្ទ Oneplus 2 មានអេក្រង់ 5.5 inch រីសូលូសិន 1080p ប្រើប្រាស់ ប្រូសេសឺរ Qualcomm
Snapdragon 810, RAM 4 GB។

ក្រៅពីនេះ សេនសឺរក្រយៅដៃនៅលើស្មាតហ្វូននេះ មានសមត្ថភាពចងចាំប្រភេទក្រយៅដៃ
ខុសៗគ្នាដល់ទៅ៥ ប្រការនេះជួយឱ្យសមាជិកនានាក្នុងគ្រួសារ មានការងាយស្រួលក្នុងការ
ប្រើប្រាស់ OnePlus 2 រួមគ្នា។

ស្មាតហ្វូន​នេះ ប្រើថ្ម 3.300 mAh និងរន្ធ USB Type-C ប៉ុន្តែ វាក៏មានលក់ភ្ជាប់ជាមួយនូវ
ឧបករណ៍មួយដើម្បីអាចប្រើប្រាស់រន្ធ micro USB។ OnePlus 2 ប្រើប្រាស់ស៊ីម ២។

កាមេរ៉ាក្រោយរបស់ OnePlus 2 មានកម្រិត 13 MP អាចថតវីដេអូ 4K។ ចំណែកកាមេរ៉ាមុខ
របស់វា មានទំហំ 5 MP អាចថតវីដេអូ 1080p។ ទូរសព្ទនេះ មានទំហំ 151,8 x 74,9 x 9,85
mm និងទម្ងន់ 175ក្រាម។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge/gsmarena


Tags: OnePlus 2 ស្មាតហ្វូន