CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ផ្ញើលិខិតអញ្ជើញភ្ញៀវចូលរួមព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 7 នៅថ្ងៃទី ៧កញ្ញា

iPhone 7 និង iPhone 7 Plus នឹងត្រូវបានប្រកាសឧទ្ទេសនាមជាផ្លូវការនៅក្នុងសប្ដាហ៍ទីពីរនៃ
ខែកញ្ញាខាងមុខ។

បន្ទាប់ពីមានដំណឹងចចាមអារ៉ាមរយៈពេលមួយឆ្នាំកន្លងមក ចុងក្រោយ Apple ក៏បានផ្ញើលិខិត
អញ្ជើញអ្នកសារព័ត៌មាន និងដៃគូសហការណ៍ ដើម្បីចូលរួមក្នុងពិធីប្រកាសដ៏ធំរបស់ក្រុមហ៊ុន
នៅខែកញ្ញា។

ដូចសព្វមួយដង ក្រុមហ៊ុន Apple មិនបានបង្ហើបឱ្យដឹងច្បាស់អំពីព្រឹត្តិការណ៍របស់ខ្លួននោះទេ
គ្រាន់តែនិយាយថា ៖ “សន្យាជួបគ្នានៅថ្ងៃទី ៧កញ្ញា” នៅឯមជ្ឈមណ្ឌល Bill Graham Civic
Auditorium ក្នុងទីក្រុង San Francisco អាមេរិក។ ការដែលនិយាយដល់លេខ ៧ គឺបញ្ជាក់ថា
ស្មាតហ្វូនថ្មីរបស់ Apple នឹងមានឈ្មោះថា iPhone 7 មិនមែន iPhone 6SE ដូចពាក្យចចាមអារ៉ាម
កន្លងមកនោះទេ។

នៅលើលិខិតអញ្ញើញ គេឃើញមានសញ្ញាមូល bokeh មានពណ៌ជាច្រើន ហើយទំព័រសារព័ត៌
មានមួយចំនួនយល់ថា ក្នុងព្រឹត្តិការណ៍លើកនេះ Apple នឹងសង្កត់ធ្ងន់ទៅលើសមត្ថភាពនៃការ
ថតរូបរបស់ iPhone ។ Bokeh (តំបន់ព្រឹលៗនៅក្នុងរូបថត) គឺជាជំនាញមួយដែលកម្រនឹងមាន
កាមេរ៉ាទូរស័ព្ទណាធ្វើបាន។ ដើម្បីធ្វើបានបែបនេះ កាមេរ៉ាត្រូវតែមាន Aperture និងសេនសឺររូប
ធំ។ iPhone 7 និង 7 Plus ត្រូវបានគេជឿថា នឹងមានកាមេរ៉ាភ្លោះ ឡែន f/1.9 , សេនសឺរ 1/2.6"
និង 1/3" ដែលជួយឱ្យការថតរូបបានល្អ បើទោះខ្វះពន្លឺ។

ទន្ទឹមនឹង iPhone ក្រុមហ៊ុន Apple អាចនឹងឧទ្ទេសនាមលំអិតអំពី iOS 10, Apple Watch ម៉ូដែល
ថ្មី ហើយក៏អាចមានទាំង MacBook ផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ appleinsider


Tags: iPhone 7 បង្ហាញ ​ឧទ្ទេសនាម Apple