អាចម៍ផ្កាយដែលមានអង្កត់ផ្ចិត ២០០គូឡូម៉ែត្រ មានឈ្មោះថា Niku ហោះហើរបញ្ច្រាសទិសបើ
ធៀបនឹងភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ដ្រអន្តរជាតិបានប្រកាសអំពីទិន្នន័យស្ដីអំពី Niku ដែលជាអាចម៍ផ្កាយមួយនៅ
ក្បែរភពណិបទូន (Neptune) ធ្វើដំណើរតាមគន្លងគោចរបញ្ច្រាសទិសជាមួយនឹងភពនានាក្នុង
ប្រព័ន្ធព្រះអាទិត្យ នៅក្នុងកិច្ចប្រជុំស្ដីអំពីតារាសាស្ដ្រដែលត្រូវបានធ្វើឡើងនៅ Pasadena រដ្ឋ
California អាមេរិក កាលពីថ្ងៃទី ១៧តុលា នេះបើតាមទំព័រ Nature World News។
ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញអាចម៍ផ្កាយ Niku កាលពីកាលពីខែសីហាកន្លងទៅ ដោយប្រើ
ប្រាប់កែវពង្រីក Pan-STARRS។ Niku គឺជាអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតជិត ២០០គីឡូ
ម៉ែត្រ និងមានពន្លឺតិចជាងភពណិបទូន (Neptune) ចំនួន ១៦០.០០០ដង។ ក្រុមអ្នកវិទ្យាសាស្ដ្រ
មិនទាន់អាចបកស្រាយមូលហេតុដែលនាំឱ្យអាចម៍ផ្កាយនេះហោះហើរបញ្ច្រាសទិស ខុសពី
ធម្មតា។ មានមតិមួយចំនួនយល់ថា កម្លាំងទំនាញរបស់ភពធំ អាចមានឥទ្ធិពលដល់គន្លងគោចរ
របស់ Niku។
ក្រៅពីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក៏បានរកឃើញអាចម៍ផ្កាយចំនួន៥ក្រុមដែលហោះហើរទៅតាម
គន្លងគោចរដូចទៅនឹងអាចម៍ផ្កាយ Niku។
Mathew Payne មកពីមជ្ឈមណ្ឌលតារារូបវិទ្យា Havard-Smithsonian នៅ Cambridge អាមេរិក
ដែលជាអ្នកស្រាវជ្រាវម្នាក់ បានឆ្លើយតបទំព័រ Space ថា “វាមិនមែនបង្ហាញខ្លួនដោយចៃដន្យនោះ
ទេ ប៉ុន្តែ វាហាក់ដូចត្រូវបានរៀបចំ។”
យោងតាម Konstantin Batygin និង Michael Brown ដែលជាអ្នកតារារូបវិទ្យា នៅមន្ទីរបច្ចេកវិទ្យា
California អាមេរិក កញ្ច្រុំអាចម៍ផ្កាយទាំងនេះ អាចនឹងត្រូវបានរុញច្រានចេញពីផ្នែកដែលនៅសល់
របស់ប្រព័ន្ធព្រះអាទិត្យ ដោយសារតែកម្លាំងទំនាញរបស់ “ភពទី៩” ដែលជាភពមួយមានទំហំធំ
ជាងផែនដីប្រហែល១០ដង និងអាចមានទីតាំងស្ថិតនៅកន្លែងដែលមានចម្ងាយឆ្ងាយជាង ៥០០
ដង បើធៀបនឹងចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យ។
សម្មតិកម្មមួយផ្សេងទៀត បានយល់ថា ប្រភពរបស់កញ្ចុំអាចម៍ផ្កាយនេះគឺដោយសារ “ការជោរនាច
របស់ហ្គាឡាក់ស៊ី”។ នៅពេលព្រះអាទិត្យវិលទៅតាមគន្លងគោចរជុំវិញមណ្ឌលហ្គាឡាក់ស៊ី វា
បម្លាស់ទីចុះឡើងខាងក្នុងហ្គាឡាក់ស៊ី និងបង្កើតបានជា “ទឹកជោរនាចរបស់ហ្គាឡាក់ស៊ី” បណ្ដាល
ឱ្យមានការច្របូកច្របល់ និងអាចធ្វើឱ្យភព ឬអាចម៍ផ្កាយមួយចំនួន ហោះហើរបញ្ច្រាសទិស។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Space