CamNews

យល់ដឹង 

គោលការណ៍ ៣យ៉ាង ដើម្បី​ភាពជោគជ័យ​ក្នុង​ជីវិត

ទោះបីជាអ្នក បំពេញការងារ អ្វីក៏ដោយ ចូរប្រកាន់ខ្ជាប់ នូវគោលការណ៍ ៣ យ៉ាង គឺ គុណភាព បរិមាណ និងទឹកចិត្ត។

១. គុណភាព ៖ បំពេញការងារ ប្រកបដោយ គុណភាពខ្ពស់ ចប់ចុងចប់ដើម និងមានប្រសិទ្ធភាពខ្ពស់។

២. បរិមាណ ៖ បន្ថែមពីលើគុណភាព នៃការងារ ចូរធ្វើផ្តល់នូវបរិមាណ ឲ្យបានច្រើនគ្រប់ពេលវេលា តាមដែលអាចធ្វើទៅបាន។

៣. ទឹកចិត្ត ៖ ក្នុងបរិបទនៃសង្គមសព្វថ្ងៃ ការបំពេញការងារ ប្រកបដោយគុណភាព និងបរិមាណនៅមិនទាន់ គ្រប់គ្រាន់នៅឡើយទេ គឺត្រូវមាន ទឹកចិត្ត បន្ថែមទៀត។ គេត្រូវសំដែងឲ្យឃើញ ពីស្មារតីស្រឡាញ់ ការងារ និងទឹកចិត្តពុះពារ ក្នុងរាល់កិច្ចការ ដែលខ្លួនបំពេញ។ ក្រៅពីនោះ គេត្រូវចេះសហការ ឲ្យស៊ីសង្វាក់ជាមួយ មិត្តរួមការងារ ដទៃទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh