CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ត្រសក់ចៀន ញាត់សាច់ជ្រូក

គ្រឿងផ្សំ      
-ត្រសក់ ២ ផ្លែ
-សាច់ជ្រូកចិញ្ច្រាំ ១៦០ ក្រាម

គ្រឿងផ្សំរសជាតិ

-អំបិល ១ ស្លាបព្រាកាហ្វេ
-ស្ករស កន្លះស្លាបព្រាកាហ្វេ
-ម្សៅឆា ២ ស្លាបព្រាកាហ្វេ
-ស្រា ១ ស្លាបព្រាកាហ្វេ
-ម្រេចម៉ដ្ឋបន្តិចបន្តួច 
-ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ


វិធីធ្វើ
១- ត្រសក់ត្រូវលាងទឹកឲ្យស្អាត, ចិតសម្បក និងខ្វេះគ្រាប់ចេញរួចហើយ ហាន់ជាកង់ៗ
(កម្រាស់មួយថ្នាំដៃ)។
២- សាច់ជ្រូកចិញ្ច្រាំ ដាក់លាយចូលក្នុងគ្រឿងផ្សំរសជាតិ រួចហើយកូរវឹករហូត ទាល់តែ
ស្អិតចូលជាតិតែមួយ។
៣- ចំពោះស្រទាប់ផ្នែកខាងក្នុងនៃរង្វង់មូលកង់ត្រសក់ ត្រូវប៉ាតម្សៅឆា  ពីលើរួចហើយ
ទើបញាត់សាច់ជ្រូកចិញ្ច្រាំចូល។
៤- ចាក់ខ្លាញ់ ឬ ប្រេងឆាចូលក្នុងខ្ទះ រង់ចាំឲ្យខ្ទះក្តៅហុយផ្សែង ទើបដាក់ត្រសក់ ញាត់
សាច់ជ្រូកចូលចៀន និង ប្រែចុះឡើង  រហូតទាល់តែឆ្អិនទាំងសងខាង ទើបស្រង់ ដាក់
ចានទុកជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food