ផ្កាយដុះកន្ទុយមួយនឹងហោះកាត់ផែនដី នៅយប់ថ្ងៃទី ៣១ធ្នូ ធ្វើឱ្យបរិយាកាសនាពេលរាត្រីឆ្លង
ឆ្នាំកាន់តែកក់ក្ដៅ។
ផ្កាយដុះកន្ទុយដែលមានឈ្មោះថា 45P/Honda-Mrkos-Pajdušáková នឹងហោះមកក្បែរព្រះចន្ទ
នៅយប់ថ្ងៃទី៣១ធ្នូ ហើយអ្នកអាចមើលឃើញវាដោយប្រើកែវយឹត នេះបើតាមទំព័រទស្សនាវដ្ដី
Good Magazine។
៥ឆ្នាំម្ដង ផ្កាយដុះកន្ទុយនេះ នឹងហោះមកក្នុងតំបន់ខ្សែក្រវាត់ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយក្បាល
របស់ផ្កាយនេះ មានពណ៌ទឹកសមុទ្រ និងពណ៌បៃតងគួរឱ្យគយគន់។ ផ្កាយដុះកន្ទុយនេះ ចាប់
ផ្ដើមបញ្ចេញពន្លឺនៅឯនាយជើងមេឃ ចាប់ពីថ្ងៃទី ១៥ធ្នូ។
ទីភ្នាក់ងារអវកាសអាមេរិក (NASA) ឱ្យដឹងថា “នៅក្នុងយប់ឆ្លងឆ្នាំ ផ្កាយដុះកន្ទុយនេះ និងព្រះចន្ទ
នឹងបង្ហាញខ្លួននៅក្បែរគ្នា ដើម្បីនិយាយពាក្យថាលា ចំពោះឆ្នាំ ២០១៦”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN