រួមជាមួយការបង្ហាញខ្លួនស្មាតហ្វូន Nexus 4, Google ក៏បានធ្វើការអាប់ហ្រ្គេដលើប្រព័ន្ធ
ប្រតិបត្តិការ Android។ ជាក់ស្តែង ប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះបែរជាមានកំហុសគួរឲ្យ
សំណើច និងខ្មាស់អៀនមួយ ដោយគិតក្នុងប្រតិទិនបាត់ខែធ្នូ។
Android Jelly Bean ត្រូវបាន Support ជាមួយ Application មួយដែលមានឈ្មោះថា People ជាមួយ
កម្មវិធីប្រមូលគ្រប់ឯកសារទាំងអស់ពីប្រតិទិន (calender) និងបណ្តាញសង្គមដើម្បីផ្គត់ផ្គង់ព័ត៌មាន
ដល់អ្នកប្រើប្រាស់ ក៏ដូចជារំលឹកព័ត៌មានផ្សេងៗរបស់ពួកគេ ពីព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទង
នឹងមិត្តភក្តិ អ្នកជិតស្និទ្ធ ដៃគូសហការ...នៅក្នុង Contact ។
ជាក់ស្តែង អ្នកប្រើប្រាស់ Nexus 4 មិនអាចស្វែងរកឃើញខែធ្នូនៅក្នុង Version Update របស់ Jelly
Bean កាលពីសប្តាហ៍មុនឡើយ មានន័យថាបើសិនជាមានអ្នកណានៅក្នុង Contact ដែលមានថ្ងៃ
ខួបកំណើត រឺព្រឹត្តិការណ៍អ្វីសំខាន់ៗនៅក្នុងខែធ្នូ នោះ Application People នឹងមិនស្គាល់ឡើយ។
តាម Engadget, Google បានទទួលស្គាល់នូវកំហុសនេះ ប៉ុន្តែមិនបានប្រាប់ថាពេលណាកំហុស
នេះត្រូវបានដោះស្រាយហើយឡើយ៕
ដោយ៖ សិលា
ប្រភព៖ VE