បញ្ហាដែលដូចទៅនឹងខ្សែភាពយន្តបច្ចេកវិទ្យានេះបានកើតឡើងនៅប្រទេសរុស្ស៊ី ខណៈដែល មនុស្សយន្ដមួយគ្រឿងបានរត់គេចចេញពីបន្ទប់ពិសោធ និងធ្វើឱ្យស្ទះចរាចរណ៍។ បញ្ហាធំ
ប្រហែលជាអាចនឹងកើតឡើង បើសិនថ្មរបស់មនុស្សយន្តមួយនេះ មិនអស់ថាមពលទាន់ពេល។
Oleg Kivokurtsev ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនអភិវឌ្ឍមនុស្សយន្ដ Promobot ឱ្យដឹងថា ៖ “ក្រុមវិស្វកររបស់យើងកំពុងនៅក្នុងបន្ទប់ពិសោធ តែភ្លេចបិទទ្វារ ទើបធ្វើឱ្យមនុស្សយន្តនេះ មាន
ផ្លូវរត់ចេញ”។
មនុស្សយន្តមានឈ្មោះថា Promobot នេះ ត្រូវបានបង្កើតឡើងដើម្បីបម្រើអតិថិជនដែលមកទិញ
ទំនិញ។ លោក Oleg Kivokurtsev និយាយថា នេះគឺជាលើកដំបូងហើយ ដែលមនុស្សយន្តមួយ
គ្រឿង បានរត់គេចខ្លួនចេញផុតពីបន្ទប់ពិសោធរបស់ខ្លួន។
រយៈពេល ៤៥នាទីបន្ទាប់ ទើបក្រុមវិស្វករ ផលិត Promobot ដឹងថា មនុស្សយន្ដបានរត់ចេញពី
បន្ទប់ ហើយដើរទៅខាងក្រៅ។ សំណាងល្អ ដែលវាមិនបានដើរទៅឆ្ងាយ ព្រោះថា ថ្មរបស់វា
បានអស់ថាមពល។
សូមបញ្ជាក់ថា មនុស្សយន្តនេះ អាចបម្លាស់ទីក្នុងល្បឿនត្រឹមតែ ៤,៨គីឡូម៉ែត្រក្នុង ១ម៉ោង។
ក្រោយពីយកវាត្រឡប់មកវិញ ក្រុមអ្នកអភិវឌ្ឍថ្លែងថា អ្វីៗនៅតែល្អ ហើយមនុស្សយន្តនេះ នៅ
តែសើចរីករាយ ក្នុងបន្ទប់ពិសោធ៕
ប្រៃសម្រួល ៖ បុត្រា