CamNews

ទូរស័ព្ទ 

បែកធ្លាយរូបថត iPhone 7 បីកំណែ ចាប់ផ្ដើមផលិត

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ចាប់ផ្ដើមដំឡើងនៅឯក្រុមហ៊ុន Pegatron ក្នុងប្រទេសចិន ហើយ
វា​នឹងមានកំណែពិសេសដែលមាន RAM 3GB អង្គចងចាំក្នុងឡើងដល់ 256 GB។

រូបភាពបែកធ្លាយ បង្ហាញថា iPhone 7 មានបីកំណែ

ប្រភពពីទំព័រ Ibtimes ឱ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងមានបីកំណែសម្រាប់ជ្រើស
រើស នោះគឺ iPhone 7, iPhone 7 Plus និង iPhone 7 Plus Premium។ ក្នុងនោះ កំណែទីមួយ និង
ទីពីរ ត្រូវបានអភិវឌ្ឍពីកំណែបច្ចុប្បន្ន ចំណែកកំណែទីបី ជាកំណែថ្មីទាំងស្រុង។

សូមរំលឹកថា មុននេះ មានព័ត៌មានចចាមអារ៉ាមមួយចំនួន លើកឡើងថា iPhone ថ្មីរបស់ Apple
នឹងមានកាមេរ៉ាគូ និង RAM 3GB អង្គចងចាំក្នុង 256 GB។ ប៉ុន្តែ ខាងលើនេះ អាចនឹងត្រូវបាន
បំពាក់នៅលើតែកំណែ iPhone 7 Plus Premium ប៉ុណ្ណោះ ចំណែកកំណែ iPhone 7 និង iPhone
7 Plus នឹងមាន RAM 2GB និងអង្គចងចាំក្នុងចាប់ពី 32 ដល់ 128 GB។

រូបភាពបែកធ្លាយ iPhone 7 ដែលចុះផ្សាយនៅលើទំព័រ Yahoo

ទន្ទឹមនឹងនេះ ទំព័រ OnLeaks បានចុះផ្សាយថា Apple បានចាប់ផ្ដើមផលិត iPhone 7 អេក្រង់
4,7 inch នៅក្នុងរោងចក្រ Pegatron នៅប្រទេសចិន។ ស្មាតហ្វូនថ្មីរបស់ Apple ត្រូវគេរំពឹងថា
នឹងលក់បានច្រើនបំផុត ដូច្នេះ ពួកគេចាប់ផ្ដើមដំឡើង ចាប់ពីខែមិថុនា ដើម្បីឱ្យទាន់ការកុំម៉ង់
ទិញពីអតិថិជន។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 ទូរស័ព្ទ