រលកវិទ្យុះចម្លែកត្រូវបានផ្សាយចេញពីកញ្ចុំផ្កាយ Auriga អូសបន្លាយតែប៉ុន្មាន មីលីវិនាទី ធ្វើ
ឱ្យមានការយល់ឃើញថា វាជារលកវិទ្យុះដែលផ្សាយចេញដោយមនុស្សភពផ្កាយ ដើម្បីទំនាក់
ទំនងជាមួយមនុស្សនៅលើផែនដី។
ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ McGill, Montreal ប្រទេសកាណាដាបានរកឃើញរលក
វិទ្យុះខាងលើ ដោយប្រើតេឡេស្កូប Green Bank នៅ West Virginia អាមេរិក និងស្ថានិយពិនិត្
យអវកាស Arecibo នៅ Puerto Rico នេះបើតាមការចេញផ្សាយរបស់ Science News កាលពី
ថ្ងៃទី ២១កន្លងទៅ។
ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើដែលដឹកនាំដោយ Paul Scholz អធិប្បាយប្រាប់ទស្សនាវដ្ដីតារារូប
វិទ្យាថា ៖ “យើងខ្ញុំបានរកឃើញរលកវិទ្យុះចំនួន៦រលកដែលផ្សាយចេញពីប្រភពតែមួយ។ រលក
វិទ្យុះចំនួន៥ ត្រូវបានរកឃើញដោយតេឡេស្កូប Green Bank នៅក្នុងកម្រិត2 GHz និងរលក
វិទ្យុះមួយទៀត ត្រូវបានរកឃើញដោយស្ថានិយត្រួតពិនិត្យ Arecibo ក្នុងកម្រិត 1,4 GHz។ សរុប
ទាំងលើកមុន និងលើកនេះ អ្នកវិទ្យាសាស្ដ្ររកឃើញរលកវិទ្យុះចំនួន ១៧ ផ្សាយពីប្រភពតែ
មួយ”។
បើទោះជាមានរលកវិទ្យុះច្រើនត្រូវបានរកឃើញ ប៉ុន្តែ ប្រភពពិតរបស់វា នៅតែជាអាថ៌កំបាំង
សម្រាប់អ្នកវិទ្យាសាស្ដ្រ។
នៅក្នុងការរកឃើញរលកវិទ្យាលើកមុន អ្នកវិទ្យាសាស្ដ្របានពឹងលើ អង្គការស្វែងរកមនុស្ស
ភពផ្កាយ SETI (Search for Extraterrestrial Intelligence) ដើម្បីពិនិត្យមើលថាតើវាជាសាររបស់
មនុស្សភពផ្កាយមែន ឬយ៉ាងណា។
រលកវិទ្យុះខាងលើ កំពុងត្រូវបានអ្នកវិទ្យាសាស្ដ្រពិនិត្យស៊ីជម្រៅបន្ថែមទៀត៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Science News/Dailymail