យប់មិញនេះ ពូល G បានបញ្ចប់ការប្រកួត ជាស្ថាពរដែល មាន ២ ប្រកួតចុងក្រោយដោយ USA ប៉ះជាមួួយនិង Germany ចំណែកឯ Portugal ប៉ះ Ghana ហើយក្រុមទាំងអស់ សុទ្ធតែត្រូវការឈ្នះ ជាដាច់ខាត ។
-USA 0-1 Germany
គូនេះធ្វើអោយ ទស្សនិកជន ថប់ដង្ហើម តឹងចិត្តមិនស្ទើរទេ នៅកីឡាដ្ឋាន Arena Pernambuco ដែលមានចំនួនអ្នក ចូលទស្សនាដល់ទៅ ៤១៨៧៥ នាក់ ។ ឃើញថាក្រុម USA មិនដែលមានអ្នក ណាគិតថាឆ្នាំនេះ USA លេងខ្លាំងដល់ថ្នាក់នេះឡើយ ដែលទប់ទល់ក្រុម Germany បានយ៉ាងរឺង មាំតែម្តង ដែលក្នុងតង់ទី ១ ស្មើគ្នា ០ ទល់ ០ ។ ដល់តង់ទី ២ Germany រកឃើញចន្លោះប្រហោង មួយក៏លួចឆ្មក់ បានដោយកីឡាករឆ្នើម Mueller នៅនាទីទី ៥៥ ធ្វើអោយ Germany ឈ្នះ USA ១ ទល់ ០ ។
-Portugal 2-1 Ghana
គូនេះវិញ ក៏មិនចាញគូខាងលើដែរ ដោយសារតែក្រុមទាំង ២ វាយបកគ្នា ទៅវិញទៅមក លាយ ជាមួយនិង កំហឹងនិងភាពរំជើបរំជួល របស់ខ្លួនដែល ស្រែកឃ្លានចង់បាន ជ័យជំនះ ។ ក្នុងតង់ទី ១ Portugal នាំមុខមុន ដោយសារតែ Boye Own Goal ខ្លួនឯង ។ ដល់តង់ទី ២ ស្រាប់ទែ Ghana បានស្តារមុខមាត់ លុបលាងកំហុសដែល ចូលទីខ្លួនឯង ដោយតាមស្មើ ដោយកីឡាករ Gyan នៅ នាទីទី ៥៧ ។ ក្រោយមកទៀត Ronaldo ដែលជាកីឡាករឆ្មើម ជាប់មានរបួស នៅក្នុងការប្រកួត នេះទីបំផុត បំបែកពងមាន់ បានសំរេចដោយ ស៊ុតបានមួយគ្រាប់ នៅនាទីទី ៨០ ធ្វើអោយក្រុម Portugal ឈ្នះ Ghana ២ ទល់ ១ ។ តែគួរអោយសោកស្តាយព្រោះថា គ្រាប់បាល់របស់ Portugal តិចជាង USA ដូចនេះ USA និង Germany ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ៕
ដោយ ៖ កុសល
ប្រភព ៖ livescore