បណ្ដាដើមទំពាំងបាយជូរត្រូវបានគេដាំក្នុងស្ថានិយអវកាស Tian Gong-2 ដើម្បីទទួលបានវិទ្យុ
សកម្មអវកាស បំណងស្វែងរកការប្ដូរផ្លាស់ហ្សែនល្អបំផុតសម្រាប់បង្កើតស្រាទំពាំងបាយជូរឆ្ងាញ់
ជាងគេ។
ចំការទំពាំងបាយជូរមួយ នៅក្នុងខែត្រ Ningxia
ក្រុមអ្នកវិទ្យាសាស្ដ្រចិន សង្ឃឹមថា វិទ្យុសកម្មអវកាសនឹងជម្រុញឱ្យមានការប្ដូរផ្លាស់ហ្សែននៅលើ
ដើមទំពាំងបាយជូរ ដែលជួយឱ្យវាសម្របខ្លួនបានទៅនឹងអាកាសធាតុត្រជាក់នៅក្នុងតំបន់ដាំទំពាំង
បាយជូរមួយចំនួនដែលកំពុងរីកចម្រើននៅប្រទេសចិន នេះបើតាមទំព័រ DecanterChina.com។
បណ្ដាដើមទំពាំងបាយជូរដែលត្រូវបាននាំឡើងទៅកាន់ស្ថានិយអវកាស Tian Gong-2 កាលពី
សប្ដាហ៍មុន រួមមានពូជ cabernet sauvignon, merlot និង pinot noir ត្រូវបានជ្រើសរើសពីចំការ
ក្បែរភ្នំ Helan ក្នុងខែត្រ Ningxia ដែលជាតំបន់មួយត្រូវបានគេចាត់ទុកថាជា “តំបន់ Bordeaux
របស់ចិន”។
ក្រុមអ្នកស្រាវជ្រាវយល់ថា ការដែលទទួលវិទ្យុសកម្មអវកាសអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរ ជួយ
បង្កើនកម្លាំងស៊ូទ្រាំទៅនឹងអាកាសធាតុត្រជាក់ ហួតហែង និងបណ្ដាមេរោគនៅលើដើមទំពាំង
បាយជូរ។ ក្រោយពីត្រូវបាននាំយកមកកាន់ផែនដី បណ្ដាដើមទំពាំងបាយជូរនេះនឹងត្រូវបានគេ
ធ្វើការពិសោធ ប្រៀបធៀបជាមួយនឹងបណ្ដាដើមទំពាំងបាយជូរដទៃដើម្បីរកឱ្យឃើញនូវប្រភេទ
ដែលសមស្របបំផុត។
បន្ទប់ពិសោធអវកាស Tiangong-2 ត្រូវបានបាញ់បង្ហោះពី Jiuquan កាលពីថ្ងៃទី ១៥កញ្ញា
សេដ្ឋកិច្ចចិនបានរីកចម្រើនខ្លាំង នាំឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែល
ផលិតស្រាទំពាំងបាយជូរនាំមុខគេក្នុងពិភពលោក។ ប្រទេសចិនប្រើប្រាស់ស្រាទំពាំងបាយជូរ
ក្រហមច្រើនជាងគេក្នុងលោក ហើយក៏មានចំការទំពាំងបាយជូរច្រើនជាងប្រទេសបារាំងផងដែរ។
បណ្ដារោងចក្រផលិតស្រាទំពាំងបាយជូរ ត្រូវបានបង្កើតឡើងពាសពេញប្រទេស ចាប់ពីខែត្រ
Liaoning ដ៏សែនត្រជាក់ រហូតដល់សមុទ្រខ្សាច់ Xinjiang ដ៏សែនក្ដៅ។
ក្រៅពីការសិក្សាស្រាវជ្រាវទៅលើដើមទំពាំងបាយជូរ ក្រុមអវកាសចរចិនក៏នឹងប្រើប្រាស់ស្ថានិយអវ
កាស Tian Gong-2 ដើម្បីធ្វើការពិសោធទាក់ទឹននឹងការជួសជុលឧបករណ៍នៅលើគន្លងគោចរ នាឡេ
កាអាតូមិច និងព្យុះព្រះអាទិត្យ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ theguardian