CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាចម៍ផ្កាយចំនួន៤ កំពុងហោះតម្រង់មកក្បែរផែនដី ក្នុងល្បឿន ៥ម៉ឺនគីឡូម៉ែត្រ/ម៉ោង

បណ្ដាអាចម៍ផ្កាយធំៗនឹងហោះមកក្បែរផែនដីនៅថ្ងៃនេះ ក្នុងល្បឿនលឿន ប៉ុន្តែ នឹងមិនការប៉ះ
ទង្គិចណាមួយជាមួយនឹងផែនដីនោះទេ។

អាចម៍ផ្កាយចំនួន៤នឹងហោះកាត់ផែនដីក្នុងគំលាត ២,៤លានគីឡូម៉ែត្រ ក្នុងល្បឿនជាង៥០.០០០
គីឡូម៉ែត្រ/ម៉ោង នៅក្នុងថ្ងៃទី២១ធ្នូ នេះបើតាមទំព័រ Daily Star។

បណ្ដាអាចម៍ផ្កាយដែលមានឈ្មោះថា 2006LH, 2010XN, 2015YQ1 និង 2006XD2 នេះ កំពុង
ហោះហើរក្បែរគ្នា។ អាចម៍ផ្កាយដែលធំជាងគេបង្អស់ មានអង្កត់ផ្ចិតប្រហែល ២៦០ម៉ែត្រ។

បណ្ឌិត Detlef Kosschny អ្នកវិទ្យាសាស្ដ្រជំនាញខាងភពរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ឱ្យដឹងថា
“វាអាចបង្កគ្រោះមហន្ដរាយ បើសិនវាធ្លាក់មកលើផែនដី។ ប៉ុន្តែ អាចម៍ផ្កាយទាំងនេះនឹងមិនហោះ
មកបុកផែនដីនោះទេ ដូច្នេះ ផែនដីរបស់យើងនៅតែមានសុវត្ថិភាព”។

Kosschny និយាយថា នេះគឺជាករណីកម្រកើតមាន នៅពេលអាចម៍ផ្កាយចំនួន៤ ហោះមកក្បែរ
ផែនដីក្នុងថ្ងៃតែមួយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Daily Star


Tags: អាចម៍ផ្កាយ ផែនដី