CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រជាជន បណ្តាប្រទេសមានៗ ប្រើស្មាតហ្វូន Android មួយណា?

Hanset Detection គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយ ដែលបានធ្វើការតាមដានបណ្តាគំរូឧបករណ៍
Android នៅ ៦ ប្រទេសអភិវឌ្ឍន៍បំផុតលើពិភពលោក និងប្រទេសឥណ្ឌា ដើម្បីកំនត់បានពីភាព
ផ្សេងៗគ្នានៃទីផ្សារ Android។

វាមិនមានអ្វីចម្លែកខ្លាំងទេ ការដែល Galaxy S II និង S III ដណ្តើមបានចំណាត់ថ្នាក់ល្អជាងគេនៅ
លើបណ្តាទីផ្សារអភិវឌ្ឍន៍ ក្នុងនោះរួមមាន អង់គ្លេស បារាំង អាឡឺម៉ង់ និងអាមេរិច, S III ដណ្តើម
បានចំណាត់ថ្នាក់លេខ ១។ ផ្ទុយទៅវិញ នៅឥណ្ឌា បណ្តាគំរូ Android ដែលមិនសូវមានឈ្មោះល្បី
ដណ្តើមបានដល់ទៅជាង ៩% ខ្ពស់ជាង ៣ដង បើប្រៀបជាមួយ S III។

ប្រទេសដែលមានចំនួនឧបករណ៍ Android ឈរលំដាប់នាំមុខគេនោះ គឺសហរដ្ឋអាមេរិច ជាមួយ
១៣៦០ ម៉ូដែលផ្សេងគ្នា។ ក្នុងនោះប្រទេសបារាំង បាននាំមុខគេពីអត្រាប្រើប្រាស់ Tablet គឺ២៨%។
ឥណ្ឌាហាក់ដូចជាមិនទាន់មានទីផ្សារ Tablet នៅឡើយទេ ជាមួយអត្រា ៣% ប្រទេសនេះមានអត្រា
Tablet ទាបជាងគេច្រើន បើប្រៀបជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Rich nations smartphone android hightech news