CamNews

ព័ត៌មានបច្ចេកវិទ្យា 

តើគួរបញ្ចូលថាមពលថ្ម ពេញមួយយប់ឬទេ?

ទម្លាប់សាកថ្មទូរស័ព្ទមុនពេលចូលគេង និងទុកចោលរំលងរាត្រី បានជួយឱ្យអ្នកប្រើប្រាស់ សំចៃ
ពេលវេលាបានច្រើន ប៉ុន្តែ តើវាបង្កឱ្យមានគ្រោះថ្នាក់ដែរ ឬទេ នៅពេលអ្នកបញ្ចូលថាមពលថ្ម
ពេញមួយយប់?

ការ​បញ្ចូលថាមពលថ្មពេញមួយយប់ គ្មានអ្វីគួរ​ឱ្យ​ព្រួយបារម្ភ

មនុស្សជាច្រើនមានទម្លាប់បញ្ចូលថាមពលថ្មមុនពេលចូលគេង ហើយពេលព្រឹកឡើង ថ្មទូរស័ព្ទ
ពេញដោយថាមពល។ មុននេះ អ្នកជំនាញការជាច្រើនបានណែនាំថា មិនគួរសាកថ្មពេញមួយយប់
នោះទេ ព្រោះវានឹងធ្វើឱ្យថ្មឆាប់ខូច ឬអាចនឹងធ្វើឱ្យថ្មផ្ទុះ។ល។ មូលហេតុគឺថា ភាគច្រើនទូរស័ព្ទ
ប្រើប្រាស់ថ្ម Lithium-ion ជាថ្មដែលបញ្ចូលថាមពលបានពេញក្នុងរយៈពេលពី ២,៥ ទៅ ៣ម៉ោង
ហើយបើបញ្ចូលថ្មយូរជាងនេះ វាអាចនឹងធ្វើឱ្យថ្មគ្មានស្ថេរភាព បណ្ដាលឱ្យវាឆាប់ខូច ឬផ្ទុះ។

ប៉ុន្តែ ការយល់ឃើញខាងលើ លែងសមស្របទៀតហើយសម្រាប់បច្ចុប្បន្ន ព្រោះថា ស្មាតហ្វូន
បច្ចុប្បន្ន សុទ្ធតែត្រូវបានបំពាក់បច្ចេកវិទ្យាថ្មី អនុញ្ញាតឱ្យវាកាត់ផ្ដាច់ប្រភពថាមពលអគ្គីសនី ឬ
អនុញ្ញាតឱ្យវាបញ្ចូលថាមពលដោយសមស្រប ដើម្បីមិនឱ្យប៉ះពាល់ដល់ថ្ម។

Edo Campos អ្នកនាំពាក្យរបស់ Anker ដែលជាក្រុមហ៊ុនផលិតឆ្នាំងសាក និងថ្មត្រៀមសម្រាប់
ទូរស័ព្ទ ឱ្យដឹងថា “ស្មាតហ្វូនបច្ចុប្បន្ន គឺពិតជាឆ្លាតវៃ ព្រោះថា វាដឹងច្បាស់ថា ពេលណាត្រូវឈប់
បញ្ចូលថាមពល។ ស្មាតហ្វូនជំនាន់ថ្មីនេះ សុទ្ធតែបំពាក់ឈីបដែលមានសមត្ថភាពទប់ស្កាត់ការ
ស្រូបយកថាមពលអគ្គីសនី បន្ទាប់ពីថ្មត្រូវបានសាកពេញ”។

ប៉ុន្តែ អ្នក​ត្រូវ​ប្រើ​ឆ្នាំងល្អ​ ហ្ស៊ីន បើសិន​ចង់​បញ្ចូល​ថាមពលពេញ​មួយ​យប់

ដូច្នេះ ការបញ្ចូលថាមពលថ្មពេញមួយយប់ គឺមិនមានគ្រោះថ្នាក់អ្វីនោះទេ។ ក៏ប៉ុន្តែ អ្នកត្រូវប្រាកដ
ថា ឆ្នាំងសាកថ្មរបស់អ្នក គឺមានប្រភពច្បាស់លាស់ដែលគួរទុកចិត្តបាន ឬថ្មមិនក្លែងក្លាយ។ ម្យ៉ាង
ទៀត អ្នកក៏មិនត្រូវប្រើកម្មវិធីសាកថ្មល្បឿនលឿននោះដែរ នៅពេលអ្នកចង់សាកថ្មពេញមួយយប់។

ប្រែសម្រួល ៖ បុត្រា


Tags: ឆ្នាំងសាក ថ្ម បញ្ចូលថាមពល សាកថ្ម