ស្មាតហ្វូនតម្លៃមហាទាប មកពីប្រទេសឥណ្ឌា ទើបបានឧទ្ទេសនាម ហើយតាមគម្រោង វានឹងត្រូវ
បានដាក់លក់ចាប់ពីថ្ងៃទី ២ខែកញ្ញានេះ។
មុននេះ អ្នកប្រហែលជាធ្លាប់បានដឹងអំពីទូរស័ព្ទដែលមានតម្លៃទាបមកពីឥណ្ឌា ដូចជា Namotel
Acche Din ដែលមានតម្លៃជាង ១ដុល្លារអាមេរិក , Freedom តម្លៃ ៤ដុល្លារ ឬ Cocoss X1 តម្លៃ ១៣
ដុល្លារ។ ថ្ងៃនេះ អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌា បន្តទទួលយកវត្តមានរបស់ស្មាតហ្វូន Android
តម្លៃទាប មកពីក្រុមហ៊ុន ChampOne ដែលមានតម្លៃប្រហែលជិត ៨ដុល្លារអាមេរិក។
ឈ្មោះពេញរបស់ផលិតផលនេះគឺ ChampOne C1។ ថ្វីបើតម្លៃរបស់វាទាបក៏ពិតមែន ប៉ុន្តែ គ្រឿង
ម៉ាស៊ីនរបស់វា ក៏គួរឱ្យចាប់អារម្មណ៍។ ChampOne C1បំពាក់អេក្រង់ 5 inch LCD IPS រីសូលូសឹន
1280x720 pixels, ប្រូសេសឺរ MediaTek 4-core 1.3Ghz, RAM 2GB, អង្គចងចាំក្នុង 16GB, កាមេរ៉ា
ក្រោយ 8MP និងកាមេរ៉ាមុខ 5MP, ថ្ម 2500mAh ។ ជាងនេះ ស្មាតហ្វូននេះ ក៏បំពាក់បច្ចេកវិទ្យា
ស្កេនក្រយៅដៃផងដែរ។ ChampOne C1ស៊ីមពីរ ដំណើរការដោយ Android 5.1 Lollipop។
ChampOne C1 មានពណ៌ចំនួនបីសម្រាប់ជ្រើសរើស គឺពណ៌ប្រាក់ ស និងលឿង។ ChampOne
C1 ត្រូវបានគេដាក់លក់ចាប់ពីថ្ងៃនេះ (២កញ្ញា) ប៉ុន្តែដើម្បីទិញបាន អ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះ
ជាមុន។ នៅពេលចុះឈ្មោះ អ្នកត្រូវចំណាយថែម ១ដុល្លារទៀត។
យ៉ាងនេះក្ដី បច្ចុប្បន្ន គេហទំព័រសម្រាប់ចុះឈ្មោះទិញតាមអនឡាញមិនអាចចូលមើលបាន។
មូលហេតុដែលក្រុមហ៊ុនលើកឡើង គឺថា ដោយសារមានបញ្ហាត្រង់កន្លែងទូទាត់ប្រាក់។
នៅក្នុងការដាក់លក់លើកបន្ទាប់ តម្លៃរបស់ ChampOne C1 នឹងត្រូវបានដំឡើងដល់ ១២០ដុល្លារ
អាមេរិក។
ប្រែសម្រួល ៖ តារា
ប្រភព ៖ sensebin/buyfreedomled