គម្រោងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ស្ដីអំពីការតាំងលំនៅឋានដែលសហការណ៍ជាមួយ
អន្តរជាតិ នៅលើឋានព្រះចន្ទ កំពុងតែកើតឡើងបន្តិចម្ដងៗ។
គំនិតមួយស្ដីអំពីផ្ទះនៅលើឋានព្រះចន្ទ
នេះប្រហែលជាគោលដៅប្រាកដនិយមជាង បើធៀបនឹងគម្រោងទៅរស់នៅលើភពព្រះអង្គារ
ហើយបើសិនជោគជ័យ “ភូមិនៅលើឋានព្រះចន្ទ” នឹងក្លាយជាកន្លែងត្រៀមសម្រាប់មនុស្ស។
ការប្រកួតប្រជែងឡើងទៅឋានព្រះចន្ទ
កាលពីឆ្នាំទៅ ESA បានប្រកាសអំពីគម្រោងសាងសង់កន្លែងរស់នៅមួយនៅលើឋានព្រះចន្ទ
ដែលត្រូវបានហៅថា “ភូមិព្រះចន្ទ” (Moon Village)។ ភូមិនេះគឺជាជំហានបន្ទាប់ នៅពេលស្ថានិយ
អវកាសអន្តរជាតិ (ISS) ឈប់ដំណើរការនៅឆ្នាំ ២០២៤។
ESA មិនមែនជាទីភ្នាក់ងារអវកាសតែមួយដែលផ្ដោតខ្លាំងទៅលើឋានព្រះចន្ទ។ ក្រុមហ៊ុន Foster
+ Partners នៅអង់គ្លេសក៏បានបង្កើតកំណែគំរូរបស់ពួកគេ អំពីកន្លែងរស់នៅលើឋានព្រះចន្ទ។
ផ្ទះដែលមានដើមឈើនៅខាងក្នុង ត្រូវបានតភ្ជាប់គ្នា និងអាចការពារមនុស្សពីវិទ្យុសកម្ម និង
បំណែកនានាពីអវកាស។
Google Lunar XPRIZE ក៏បានបង្កើតកម្លាំងមួយក្រុមរបស់ខ្លួនដើម្បីត្រៀមដណ្ដើមដីនៅលើឋាន
ព្រះចន្ទ។ ឥណ្ឌា រុស្ស៊ី ជប៉ុន និងទីភ្នាក់ងារអវកាសចិន ក៏កំពុងប្រកួតប្រជែងដើម្បីគ្រប់គ្រងដី
នៅលើឋានព្រះចន្ទ។
កន្លែងត្រៀមសម្រាប់ការពារការដាច់ពូជនៃមនុស្ស និងសត្វ
មនុស្សមួយចំនួនយល់ថា ការចំណាយប្រាក់ជាច្រើនទៅលើការសិក្សាស្រាវជ្រាវអវកាសគឺជា
រឿងឥតប្រយោជន៍ ពិសេសគឺខណៈដែលមនុស្សជាច្រើននៅលើផែនដីកំពុងត្រូវស្លាប់ដោយសារ
គ្មានអាហារ។
Google Lunar XPRIZE ក៏បានបង្កើតកម្លាំងមួយក្រុមរបស់ខ្លួនដើម្បីត្រៀមដណ្ដើមដីនៅលើឋាន
ព្រះចន្ទ
បើទោះជាការយល់ឃើញខាងលើគឺជាការពិត ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រយល់ថា បើសិនយើងមិន
សាងសង់ទីជម្រកនៅក្រៅផែនដី មនុស្សនឹងត្រូវដាច់ពូជនៅពេលណាមួយមិនខាន ទោះវាកើត
ឡើងដោយសារឥទ្ធិពលពីខាងក្រៅ ដូចផ្កាយដុះកន្ទុយ ឬដោយសារសង្គ្រាម។
ដែនដីអាណានិគមមួយនៅខាងក្រៅផែនដី នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពារមនុស្សពី
គ្រោះផុតពូជនៅលើផែនដី៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Khoahoc